Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ដោយសារបាក់អគារនៅ Florida កើនដល់ ៧៩នាក់

បានផុស

នៅ

អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រទី៩ខែកក្កដាថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារផ្ទះល្វែង ក្នុងរដ្ឋ Florida បានកើនដល់៧៩នាក់ហើយ បន្ទាប់ពីសពមនុស្ស ១៤ នាក់ទៀត ត្រូវបានយកចេញពីគំនរបាក់បែក។

លោកស្រី Danielle Levine Cava អភិបាលតំបន់ Miami-Dade បាននិយាយថា “វាគឺជាតួលេខគួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយ ដែលប៉ះពាល់ដល់យើងទាំងអស់គ្នាយ៉ាងខ្លាំង”។

អគារ Champlain Towers South កម្ពស់ ១២ ជាន់នៅទីក្រុង Surfside ភាគខាងជើងឆ្នេរ Miami បានបាក់រលំកាលពីថ្ងៃទី ២៤ មិថុនា ខណៈមនុស្សជាច្រើន កំពុងដេកលង់លក់។

មិនមានអ្នកនៅរស់ ត្រូវបានគេរកឃើញទេ ចាប់តាំងពីថ្ងៃនៃការបាក់រលំមក។

ក្នុងចំណោមជនរងគ្រោះទាំង៧៩នាក់ មាន៥៣នាក់ត្រូវបានគេស្គាល់អត្តសញ្ញាណ ខណៈមនុស្ស ៦១ នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកស្លាប់ក្នុងហេតុការណ៍បាក់អគារនៅ Florida កើនដល់ ៥៤នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម