Connect with us

ព័ត៌មានអន្ដរជាតិ

សត្រូវធំៗកំពុងផលិតសព្វាវុធទំនើបថ្មីៗ អាមេរិកព្រមានថា ពិភពលោក កាន់តែខិតទៅជិតសង្គ្រាមនុយក្លេអ៊ែរ មែនទែនហើយ

បានផុស

នៅ

សហរដ្ឋអាមេរិកបានព្រមានថា មានសក្តានុពលកាន់តែខ្លាំងឡើង ចំពោះជម្លោះនុយក្លេអ៊ែរជាមួយសត្រូវធំៗរបស់ប្រទេសនេះ ពីព្រោះពួកគេទាំងនោះ កំពុងស្តុកទុកអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើងៗសម្រាប់ប្រើប្រាស់នាពេលខាងមុខ។

The U.S. Air Force has released a new visualization of the secretive B-21 Raider stealth bomber Tuesday. This is only the third artist's graphic of the aircraft designed to perform long range conventional and nuclear missions
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ពីមន្ទីរបញ្ចកោណស្តីពីប្រតិបត្តិការនុយក្លេអ៊ែរបានបង្ហាញថា ប្រទេសរុស្ស៊ីនិងចិន កំពុងធ្វើទំនើបកម្មនិងពង្រីកឃ្លាំងអាវុធរៀងៗខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ហើយកូរ៉េខាងជើង បានពន្លឿនការសាកល្បងមីស៊ីលដែលមានសមត្ថភាព អាចបាញ់ទៅដល់ទឹកដីអាមេរិក ចំណែកអ៊ីរ៉ង់ មានបច្ចេកវិទ្យាអាចបង្កើតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលត្រឹមមួយឆ្នាំ បើពួកគេចង់ធ្វើ។

A Russian Yars carrying an intercontinental nuclear missile system drives during the Victory Day Parade in Red Square in Moscow, Russia, June 24, 2020

របាយការណ៍នោះនិយាយថា សហរដ្ឋអាមេរិក បានព្យាយាមចរចាឲ្យមាននការកាត់បន្ថយសមត្ថភាពអាវុធនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០១០មក ប៉ុន្តែគ្មានសត្រូវណាមួយ កាត់បន្ថយតួនាទីរបស់អាវុធនុយក្លេអ៊ែរនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ពួកគេ ឬចំនួនអាវុធនុយក្លេអ៊ែរដែលពួកគេកំពុងមាននោះទេ។ យ៉ាងណាមិញ ពួកគេបានផ្លាស់ប្តូរទៅរកទិសដៅផ្ទុយពីនេះ។

ជាលទ្ធផល វាមានសក្តានុពលកាន់តែខ្លាំង ចំពោះជម្លោះក្នុងតំបន់ ពាក់ព័ន្ធនឹងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរនៅតាមផ្នែកជាច្រើន លើពិភពលោកនិងសក្តានុពលនៃការកើនឡើងអាវុធនុយក្លេអ៊ែររបស់សត្រូវ នៅក្នុងវិបត្តិឬជម្លោះ។

A Dongfeng-41 intercontinental strategic nuclear missiles group formation marches to celebrate the 70th anniversary of the founding of the People's Republic of China in Beijing on October 1, 2019

ប្រទេសរុស្ស៊ីនិងចិន គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសហរដ្ឋអាមេរិក ដោយសារតែបច្ចេកវិទ្យានិងអាវុធដែលពួកគេមានរួចទៅហើយ។

ប្រទេសរុស្ស៊ី ដែលចាត់ទុកសហរដ្ឋអាមេរិកនិងអង្គការណាតូ ជាការគំរាមកំហែងចម្បងចំពោះមហិច្ឆតាភូមិសាស្ត្រនយោបាយបច្ចុប្បន្នរបស់ខ្លួន គឺកំពុងប្រើប្រាស់ក្បាលគ្រាប់និងជើងទម្របាញ់នុយក្លេអ៊ែរថ្មីៗ ហើយកំពុងអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរអន្តរទ្វីបថ្មីចំនួន ៣ប្រភេទ។

A Tu-22M3 bomber of the Russian air force capable of carrying nuclear warheads takes off from the Hemeimeem air base in Syria

ប្រព័ន្ធអាវុធទាំងនោះរួមមាន យន្ដហោះបច្ចេកវិទ្យាខ្ពស់ មីស៊ីលផ្លោងបាញ់ពីលើដីនិង មីស៊ីលស្វ័យភាពនៅក្រោមទឹក។

ចំណែកប្រទេសចិនវិញ បានបង្កើនចំនួននិងសមត្ថភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន រួមទាំងកាំជ្រួចមីស៊ីលបាញ់ចេញពីនាវាមុជទឹកទំនើបបំផុតរបស់ខ្លួន ផងដែរ។ ប្រទេសចិន ក៏កំពុងផលិតយន្តហោះទម្លាក់គ្រាប់បែកផងដែរ ដែលនឹងអនុញ្ញាតឲ្យចិន បាញ់អាវុធពីដីគោក សមុទ្រនិងអាកាស។

A Borei-class nuclear-powered submarine launches an RSM-56 Bulava ballistic nuclear missile in the Barents Sea

រីឯប្រទេសកូរ៉េខាងជើង បានបង្កើនល្បឿន ក្នុងការស្វែងរកអាវុធនុយក្លេអ៊ែរ និងបង្កើនការធ្វើតេស្តមីស៊ីលរបស់ខ្លួនយ៉ាងខ្លាំង នាពេលថ្មីៗនេះ រួមទាំងការធ្វើតេស្តមីស៊ីលអន្តរទ្វីបរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ទៅដល់ទឹកដី អាមេរិកផងដែរ។

របាយករណ៍របស់អាមេរិកបង្ហាញថា ការបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបង្កជាការគំរាមកំហែងយ៉ាងខ្លាំងបំផុត ដល់សន្តិសុខនិងស្ថិរភាពអន្តរជាតិ។

A photo released by the official North Korean Central News Agency (KCNA) shows a new type of submarine-launched nuclear ballistic missiles

របាយការណ៍របស់មន្ទីរបញ្ចកោណនិយាយថា អ៊ីរ៉ង់មានបច្ចេកវិទ្យានិងសមត្ថភាព ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ត្រឹមរយៈពេលមួយឆ្នាំ បើប្រទេសនេះសម្រេចចិត្តធ្វើដូច្នេះ។

យុទ្ធសាស្រ្តនិងសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ដើម្បីធ្វើឲ្យរដ្ឋាភិបាលប្រទេសជិតខាង មានភាពចលាចល បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ខ្លួន ចំពោះការបោះបង់សមត្ថភាពអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ពូទីន៖ ទោះបាញ់ពន្លិចនាវាចម្បាំងអង់គ្លេស ក៏សង្គ្រាមលោកលើកទី៣ មិនផ្ទុះឡើងដែរ ព្រោះលោកខាងលិចដឹងថា ខ្លួនមិនឈ្នះរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម