Connect with us

ព័ត៌មានអន្ដរជាតិ

ហៃទី ចាប់បានជនសង្ស័យ ជាមេខ្លោងធ្វើឃាតប្រធានាធិបតី បន្ទាប់ពីជិះយន្តហោះចូលប្រទេស ប៉ងឡើងកាន់តំណែង

បានផុស

នៅ

វេជ្ជបណ្ឌិតជនជាតិហៃទី ដែលមានមូលដ្ឋាននៅរដ្ឋ Florida ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ថា ជាមេខ្លោងម្នាក់នៅពីក្រោយការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse។

Christian Emmanuel Sanon, 63, who was arrested in Haiti, recently entered Haiti on a private plane 'with the intention of taking the Haitian presidency,' the Haitian National Police said in a statement
វេជ្ជបណ្ឌិតជនជាតិហៃទី ដែលមានមូលដ្ឋាននៅរដ្ឋ Florida លោក Christian Emmanuel Sanon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសជាតិហៃទីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១១ ខែកក្កដា ថា លោក Christian Emmanuel Sanon អាយុ៦៣ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសហៃទី គឺទើបតែចូលប្រទេសនេះ តាមយន្ដហោះឯកជន ជាមួយគោលបំណង ឡើងកាន់តំណែងជាប្រធានាធិបតីហៃទី។

ប៉ូលិសជាតិបាននិយាយថា គាត់គឺជាមនុស្សទីមួយ ដែលក្រុមអ្នកវាយប្រហារបានទូរស័ព្ទទៅ បន្ទាប់ពីលោកប្រធានាធិបតី Moïse ត្រូវបានបាញ់សម្លាប់កាលពីព្រឹកថ្ងៃពុធ សប្តាហ៍មុន នៅឯគេហដ្ឋានរបស់ខ្លួនក្នុងទីក្រុង Port-au-Prince។

Jovenal Moïse, the president of Haiti, was murdered in the early hours of Wednesday at his home in the capital city, Port-au-Prince
ប្រធានាធិបតីហៃទីលោក Jovenel Moïse

អាជ្ញាធរហៃទីបានហៅសង្ស័យទាំងនេះថាជា អង្គភាពឃាតក ដែលរួមមានជនជាតិកូឡុំប៊ីចំនួន២៦នាក់ និងជនជាតិអាមេរិកដើមកំណើតហៃទី២នាក់។ ជនជាតិកូឡុំប៊ីប្រាំនាក់ទៀត នៅមិនទាន់ចាប់បាន។

លោក Sanon ត្រូវបានគេចោទប្រកាន់ថា បានកេណ្ឌក្រុមសន្តិសុខ CTU Security មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី ដែលត្រូវបានចុះបញ្ជីនៅរដ្ឋ Florida ថាជាអង្គភាពប្រឆាំងភេរវកម្មសហព័ន្ធ LCC។ បន្ទាប់មក CTU Security បានជ្រើសរើសជនជាតិកូឡុំប៊ី ដើម្បីធ្វើការវាយប្រហារ។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេត ដែលបានប្រាប់កាសែត Miami Herald។

Weaponry, mobile phones, passports and other items are being shown to the media along with suspects in the assassination

អគ្គស្នងការនគរបាលជាតិបាននិយាយថា ពួកគេក៏មានភ័ស្តុតាងបង្ហាញថា លោក Sanon មានទំនាក់ទំនងជាមួយជនសង្ស័យយ៉ាងតិចពីរនាក់ផ្សេងទៀត ដែលរៀបគម្រោងធ្វើឃាតផងដែរ។

គួរបញ្ជាក់ថា លោក Sanon គឺជាមនុស្សទី៣ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការធ្វើឃាតកាលពីសប្តាហ៍មុន។ James Solages អាយុ៣៥ឆ្នាំ និង Joseph G. Vincent​ អាយុ៥៥ឆ្នាំ ដែលអ្នកទាំង២មកពីរដ្ឋ Florida ភាគខាងត្បូង ត្រូវបានឃុំឃាំង ចាប់តាំងពីពួកគេចូលប្រគល់ខ្លួនឲ្យប៉ូលិស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ហៃទី អង្វរលោក Joe Biden ឲ្យបញ្ជូនកងទ័ពអាមេរិក មកជួយការពារប្រទេស ក្រោយការធ្វើឃាតប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម