Connect with us

ព័ត៌មានអន្ដរជាតិ

មេ​បញ្ជា​ការ​ជាន់​ខ្ពស់​អាមេរិកប្រចាំ​អាហ្វហ្គានីស្ថានលា​លែង​ពី​តំណែង​ម្សិលមិញ

បានផុស

នៅ

ឧត្តម​សេនីយ៍​កំពូល​របស់​អាមេរិក និងណាតូ​​ប្រចាំ​​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ផ្ទេរ​ភារកិច្ច​​ជា​ផ្លូវ​ការ​ហើយ​ នៅ​ពេល​បេសកកម្ម​យោធា​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​ខិត​ជិតដល់​ទី​​បញ្ចប់​ បន្ទាប់​ពី​ប្រតិបត្តិការ​រយៈ​ពេល​២០​ឆ្នាំ។

លោកឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ Austin “Scott” Miller បាន​លា​ឈប់​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន មាន​ប្រសាសន៍​ថា ប្រតិបត្តិការ​យោធា​អាមេរិក​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា។

លោកឧត្តម​សេនីយ៍ Austin “Scott” Miller
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ណាតូ​ផ្សេង​ទៀត​រាប់​ទាំង​ចក្រភព​អង់គ្លេស​ក៏​បាន​ដក​កម្លាំង​យោធា​របស់​ខ្លួន​ជិត​អស់​ហើយ​មុន​ពេល​កាល​កំណត់​របស់​​អាមេរិក​មក​ដល់។

ការ​ដក​កម្លាំង​យោធា​ចេញ​នេះ​ស្រប​ពេល​ដែលសកម្ម​ប្រយុទ្ធតាលីបង់​បាន​កំពុង​កាន់​កាប់​តំបន់​ជា​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន។

ក្នុង​ពិធី​​ផ្ទេរ​តំណែង​សាមញ្ញ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ លោក​ឧត្តម​សេនីយ៍ Miller បាន​ប្រគល់​ភារកិច្ច​របស់​លោក​ទៅ​ឧត្តម​សេនីយ៍​អាមេរិក​២​រូប ដែល​ម្នាក់​នឹង​​ទទួល​បន្ទុក​​សកម្មភាព​យោធា​អាមេរិក​ពី​​ស្នងការ​​កណ្តាល​ដែល​មាន​ទី​ស្នាក់​ការ​នៅ​រដ្ឋ​ហ្លរីដា និង​ម្នាក់​ទៀត​ទទួល​បន្ទុក​គ្រប់​គ្រងយោធា​៦៥០​នាក់​ដែល​បន្ត​នៅ​អាហ្វហ្គានីស្ថាន​ដើម្បី​ការពារ​សុវត្ថិភាព​ស្ថានទូត​អាមេរិក បន្ទាប់​អាមេរិក​ដក​យោធា​ចប់។

ថ្លែង​សុន្ទរកថា​ដោយ​អារម្មណ៍​រំជើប​រំជួល លោក Miller បាន​ប្រាប់​អ្នក​ចូល​រួម​ក្នុង​ពិធី​ដែល​មាន​ទាំង​មន្ត្រី​អាហ្វហ្គានីស្ថាន​ជាន់​ខ្ពស់ផង​​ថា ៖«វា​ពិត​ជា​សំខាន់​សម្រាប់​ខ្ញុំដើម្បី​និយាយលា​អ្នក​ទាំង​អស់​គ្នា។ ការងារ​របស់​យើង​​ឥឡូវ​នេះ​មិន​អាច​ភ្លេច​បាន​ឡើយ»។

លោក Miller បាន​តួនាទី​ជា​ឧត្តម​សេនីយ៍​កំពូល​​ក្នុង​ការ​​គ្រប់​គ្រង​កម្លាំង​យោធា​អាមេរិក និង​ណាតូ​​យូរ​ជាង​គេ​បំផុត​​ប្រចាំ​​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​លោក​ហៅ​ថា ជា​ផ្នែក​ដ៏​សំខាន់​នៃ​​អាជីព​របស់​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ២២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម