មីយ៉ាន់ម៉ា កំពុងប្រឈមកង្វះអុកស៊ីសែនធ្ងន់ធ្ងរមែនទែន ក្រោយផ្ទុះកូវីដខ្លាំងទៅៗ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា កំពុងប្រឈមកង្វះអុកស៊ីសែនធ្ងន់ធ្ងរមែនទែន ក្រោយផ្ទុះកូវីដខ្លាំងទៅៗ

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងកង្វះអុកស៊ីសែន ខណៈដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងតែកើនឡើងនៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងទីក្រុងធំបំផុត យ៉ាំងហ្គោន ប្រជាជនដែលមានធុងអុកស៊ីសែន បានតម្រង់ជួរនៅឯស្ថានីយដើម្បីដាក់បញ្ចូលខ្យល់អុកស៊ីសែន ។

ទន្ទឹមនោះ អ្នកជំងឺកូវីដជាច្រើនត្រូវតែសម្រាកព្យាបាលនៅផ្ទះ ព្រោះមន្ទីរពេទ្យមិនមានសមត្ថភាពគ្រប់គ្រាន់នោះទេ ដោយសារកំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ បន្ទាប់ពីរដ្ឋប្រហារយោធា ។

កាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានករណីឆ្លងជាង ៣,៤០០ ករណី និងមានមនុស្សស្លាប់ជាង ៨០ នាក់ ។ តួលេខទាំងនោះ បានបង្កើតកំណត់ត្រាឆ្លងខ្ពស់ស្ទើរតែរាល់ថ្ងៃកាលពីសប្តាហ៍មុន ។

ស្របពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអះអាងថា តួលេខឆ្លងអាចច្រើនជាងនេះ ព្រោះការធ្វើតេស្តនៅមានកំណត់នៅឡើយ ។

ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរមីយ៉ាន់ម៉ា ក៏បានដាក់បញ្ជាដល់ប្រជាជនរស់នៅទីប្រជុំជនប្រហែល ២០ ទៀត ក្នុងទីក្រុងយ៉ាំងហ្គោន និងកន្លែងផ្សេងទៀតឲ្យស្នាក់នៅនៅផ្ទះ ហើយពួកគេត្រូវតែធ្វើការពីផ្ទះ លើកលែងតែការងារដែលចាំបាច់ប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មីយ៉ាន់ម៉ា សម្រេចបិទសាលារៀនជាថ្មី ក្រោយផ្ទុះឆ្លងកូវីដបំប្លែងខ្លួនខ្លាំងពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services