Connect with us

ព័ត៌មានអន្ដរជាតិ

បាក់​សណ្ឋាគារ​មួយ​នៅ​ចិនសម្លាប់​មនុស្ស​៨នាក់​ បាត់ខ្លួន​៩នាក់

បានផុស

នៅ

ហោច​ណាស់​មនុស្ស​៨​នាក់​បាន​ស្លាប់ និង​៩​នាក់​កំពុង​បាត់​ខ្លួន​ក្នុង​ការ​បាក់​​សណ្ឋាគារ​មួយ​នៅ​ទី​ក្រុង​ Suzhou ភាគ​ខាង​កើត​ប្រទេស​ចិន។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​នៅ​ថ្ងៃ​អង្គារ៍ ទី​១៣ ខែ​កក្កដា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរក្រុង Suzhou បាន​និយាយ​ថា សណ្ឋាគារ Siji Kaiyuan បាន​បាក់​នៅ​រសៀល​ថ្ងៃ​ចន្ទ។ មនុស្ស​ភាគ​ច្រើន​បំផុត​នៅ​ក្នុង​អគារ​សណ្ឋាគារ​​ពេល​នោះ​ជា​ភ្ញៀវ។ មនុស្ស​២៣​នាក់​ជាប់​​នៅ​ក្រោម​អគារ​បាក់​បែក និង​៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​រហូត​ដល់​ពេល​នេះ។

មនុស្ស​​ជាង​៦០០​នាក់​រាប់​បញ្ចូល​ទាំង​​ក្រុម​ជួយ​សង្គ្រោះ​រញ្ជួយ​ដី​ និង​រថយន្ត​១២០​គ្រឿង​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រតិបត្តិការ​សង្គ្រោះ។ ក្រុម​ការងារ​សង្គ្រោះ​បាន​ប្រើ​គ្រឿង​ចក្រ ជណ្តើរ ឧបករណ៍​កាត់​ដេក និង​សុនខ​ដើម្បី​ស្វែង​រក​អ្នកមាន​ជីវិត។

មូលហេតុ​បណ្តាល​ឲ្យ​បាក់​សណ្ឋាគារ​នេះ​ អាជ្ញាធរ​មិន​ទាន់បង្ហាញ​អ្វី​ឡើយ។

បើ​យោង​តាមការ​​បញ្ជីវេបសាយ​ទេសចរណ៍ Ctrip បង្ហាញ​ថា សណ្ឋាគារ​នេះ​បាន​បើក​ដំណើរ​ការ​កាល​ពី​ឆ្នាំ​២០១៨​ដោយ​មាន​បន្ទប់​គេង​ចំនួន​៥៤។

Suzhou ជា​ទី​ក្រុង​ដែល​មាន​ប្រជា​ជន​ជាង​១២​លាន​នាក់​​​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ទី​ក្រុង​សៀងហៃជា​តំបន់​ទេសចរណ៍​ដ៏​​ល្បី​ល្បាញ​មួយ​ដែល​មាន​ប្រឡាយ និង​សួន​អាយុ​កាលរាប់​សតវត្សរ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម