ព័ត៌មានអន្ដរជាតិ
ទីក្រុង ឡុងដ៍ ត្រូវជន់លិច ដោយជំនន់ទឹកភ្លៀង (មានវីដេអូ)
ភ្លៀងធ្លាក់ខ្លាំង បានបង្កជាជំនន់ទឹកភ្លៀង នៅផ្នែកផ្សេងៗ នៃទីក្រុង ឡុងដ៍។
រថយន្ត ត្រូវបានទឹកលិចនៅតាមដងផ្លូវ ខណៈសេវារថភ្លើង ក៏ត្រូវបានផ្អាកផងដែរ។
រូបថតនៅលើបណ្តាញសង្គម បានបង្ហាញផ្នែកខ្លះនៃភាគនិរតីនៃទីក្រុងឡុងដ៍ រួមទាំងតំបន់ Barnes, Raynes Park និង Richmond ផងដែរ ត្រូវបានរងផលប៉ះពាល់ ដូចតំបន់នៅភាគខាងជើងទីក្រុងឡុងដ៍ដែរ រួមមាន Golders Green និង Highgate។
កងពលតូចអគ្គិភ័យក្រុងឡុងដ៍បានបង្ហោះ Twitter ថា ខ្លួនទទួលបានការហៅទូរស័ព្ទជាង ១៥០ ដង អំពីទឹកជំនន់នៅភាគនិរតីទីក្រុងឡុងដ៍។
ប៉ូលិស នៅភាគនិរតីទីក្រុងឡុងដ៍ បានណែនាំឲ្យអ្នកបើកបរ ចៀសវាងតំបន់ជុំវិញស្ថានីយ៍ Raynes Park ដោយសារតែទឹកជំនន់។ ពួកគេព្រមានថា “ផ្លូវថ្នល់ត្រូវបានជន់លិចហើយមានគ្រោះថ្នាក់ក្នុងការបើកបរ”។
ស្របពេលជាមួយគ្នានោះដែរ មនុស្សត្រូវបានជម្លៀសចេញពីអគារ បន្ទាប់ពីទឹកជំនន់ វាយប្រហារតំបន់ Colville Terrace, Holland Road និង Ladbroke Grove៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង ញូវយ៉ក កន្លែងខ្លះទឹក មានកម្ពស់ត្រឹមចង្កេះ (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១២ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ