Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​ជិត​ពាក់​កណ្ដាល​ទី​ក្រុង​នេះ​ប្រហែល​ឆ្លង​កូវីដ ​ច្រើន​ជាង​ចំនួន​ផ្លូវការ​ ១២​ ដង

បានផុស

នៅ

យោង​​តាម​ការ​ស្រាវ​ជ្រាវ​​សុខភាព​មួយ​បាន​បង្ហាញ​ថា ប្រជា​ជន​ជិត​ពាក់​កណ្តាល​​​នៅ​ទី​ក្រុង​ហ្សាការតា​ប្រហែល​ជា​ឆ្លង​កូវីដ-១៩ ដែល​ច្រើន​ជាង​១២​ដង​នៃ​តួលេខ​ឆ្លង​ផ្លូវ​ការ​របស់​ទី​ក្រុង​ឥណ្ឌូណេស៊ី​មួយ​នេះ​នៅ​ពេល​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើយ។

ការ​ស្រាវ​ជ្រាវ​​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា បាន​ធ្វើ​តេស្ត​រក​អង់ទីគ័រ​​ដែល​មាន​ផ្ទុក​​កូវីដនៅ​ក្នុង​ឈាម​មនុស្ស​ប្រមាណ​៥០០០​នាក់​​ទូទាំង​ទី​ក្រុង​ចាប់​ពី​ថ្ងៃ​ទី​១៥ដល់​៣១ ខែ​មីនា។ លទ្ធផល​បង្ហាញ​ថា ៤៤.៥%​នៃ​អ្នក​ដែល​ធ្វើ​តេស្ត​ទាំង​អស់​នោះ​មាន​អង់ទីគ័រ​​ដែលបង្ហាញ​ថា ពួក​គេ​បាន​ឆ្លង​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ត្រូវ​​ធ្វើ​ឡើង​ដោយមាន​កិច្ច​​សហ​ប្រតិបត្តិការ​រវាងការិយាល័យ​សុខាភិបាល​ហ្សាការតា សាកល​វិទ្យាល័យសុខាភិបាល​សាធារណៈ​ឥណ្ឌូណេស៊ី វិទ្យាស្ថានជីវម៉ូលេគុល Eijkman និង​បុគ្គលិក​មក​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC)ដែល​ស្ថិត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

​តួលេខរបស់​រដ្ឋាភិបាល​បង្ហាញ​ថា ទី​ក្រុង​ហ្សាការតា​មាន​ប្រជា​ជន​ប្រមាណ​១០.៦​លាន​នាក់។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​ថា ប្រជា​ជន​ប្រហែល​ជា​៤.៧​លាន​នាក់ក្នុង​ទី​ក្រុង​​នេះ​​ប្រហែល​ជា​ឆ្លង​កូវីដ-១៩​​​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​មីនា។

លោក Widyastuti ប្រធាន​ការិយាល័យ​សុខាភិបាល​ហ្សាការតា មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា​ថា ៖«ឆ្លង​កាត់​ការ​ស្រាវ​ជ្រាវ​​នេះ យើង​អាចប៉ាន់​ស្មាន​ពីចំនួន​នៃ​ប្រជា​ជន​ក្នុង​ទី​ក្រុង​ហ្សាការតា​ដែល​បាន​ឆ្លង​កូវីដ-១៩​ មិន​ថា​បាន​ធ្វើ​តេស្ត​រហ័ស PCR ឬ​ក៏​អត់​ទេ»។

យោង​តាមទិន្នន័យ​ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី​បង្ហាញ​ថា ទី​ក្រុង​ហ្សាការតា​មាន​ករណី​ឆ្លង​កូវីដ-១៩​ជាង ៣៨២ ០០០​នាក់ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដែល​ជា​ពេល​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​បញ្ចប់។ គិត​ត្រឹម​​ថ្ងៃ​អង្គារ៍​កន្លង​ទៅ ទី​ក្រុង​នេះ​មាន​ចំនួន​ឆ្លង​ឡើង​ដល់​ ៦៨៩ ២៤៣​នាក់។

ការ​ផ្ទុះ​ខ្លាំង​នៅ​ទី​ក្រុង​នេះ​បាន​កើត​មាន​ឡើង ស្រប​​ពេល​​ឥណ្ឌូណេស៊ី​​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភព​លោក​​កំពុង​ប្រឈម​នឹង​ការ​រាត​ត្បាត​ឆ្លង​យ៉ាង​ខ្លាំង។ ទូទាំង​ប្រទេស មនុស្ស​រាប់​ពាន់​នាក់​បាន​ឆ្លង​​ និង​ស្លាប់​​​ចាប់​ពី​១០០០​នាក់​ឡើង​ជា​រៀង​រាល់​ថ្ងៃ​​ដែល​បាន​ក្លាយ​ជា​ប្រទេសអាស៊ី​មួយ​ធ្ងន់​ធ្ងរ​បំផុត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម