Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងរុស្ស៊ី Su-30 បណ្ដេញយន្តហោះឈ្លបការណ៍អាមេរិក ក្រោយហោះក្បែរសមុទ្រខ្មៅ

បានផុស

នៅ

យន្តហោះចម្បាំងរុស្ស៊ី Su-30 កាលពីថ្ងៃអង្គារ បានហោះអមដំណើរយន្តហោះឈ្លបយកការណ៍របស់កងទ័ពអាកាសអាមេរិក នៅក្បែរដែនអាកាសរុស្ស៊ីលើសមុទ្រខ្មៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ាដាដែលមានទីតាំងគោលដៅអាកាសនៅលើសមុទ្រខ្មៅ បង្ហាញពីសញ្ញារបស់យន្តហោះអាមេរិក ខិតជិតដល់ដែនអាកាសរុស្ស៊ី ។ ក្រោយមក យន្ដហោះ Su-30 បានហោះចេញដើម្បីកំណត់គោលដៅ និងរារាំងយន្តហោះអាមេរិក មិនឲ្យចូលដែនអាកាសរបស់ប្រទេស ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថា “នាវិកនៃយន្តហោះចម្បាំងរុស្ស៊ីបានកំណត់គោលដៅពីលើអាកាសថា ជាយន្តហោះចម្បាំងអេឡិចត្រូនិច EP-3E ARIES របស់កងទ័ពអាកាសអាមេរិក ហើយបានអមដំណើរវា ។ ក្រោយមក យន្តហោះយោធាបរទេសបានងាកចេញពីព្រំដែនរដ្ឋនោះ ហើយយន្តហោះចម្បាំងរុស្ស៊ី បានវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព ។

ទន្ទឹមនោះ ប្រធានអគ្គសេនាធិការរុស្ស៊ីលោក Valery Gerasimov បានសង្កត់ធ្ងន់កាលពីឆ្នាំមុនថា សកម្មភាពរបស់នាវាសម្ព័ន្ធមិត្តនៅសមុទ្រខ្មៅបាល់ទិក និងបាសៀរ បានឈានដល់កម្រិតខ្ពស់ថ្មី ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងម៉ូស្គូបានចង្អុលបង្ហាញម្តងហើយម្តងទៀតអំពីសកម្មភាព ដែលកំពុងកើនឡើងនៃនាវា និងយន្តហោះរបស់អង្គការណាតូនៅក្នុងតំបន់ ដោយព្រមានថា ឥរិយាបថបែបនេះនៅជិតទឹកដីរុស្ស៊ី អាចបណ្តាលឲ្យមានឧប្បត្តិហេតុនៅតាមព្រំដែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម