ព័ត៌មានអន្ដរជាតិ
រង់ចាំទាំងឈឺចាប់ជាង ៧០ ឆ្នាំ លោកយាយអាមេរិកជនជាតិស្បែកខ្មៅ សម្រេចបំណងស្លៀករ៉ូបរៀបការ
រឿងរ៉ាវរបស់លោកយាយ Martha Mae Ophelia Moon Tucker ជាជនជាតិស្បែកខ្មៅ ត្រូវបានលាតត្រដាង និងមានការសាទរពីមនុស្សជាច្រើន។ ដោយសារលោកយាយបានសម្រេចបំណង ដែលគាត់ប៉ងអស់រយៈពេលជាង៧០ ឆ្នាំ។
លោកយាយវ័យ ៩៤ ឆ្នាំរូបនេះ មានក្ដីសុបិនចង់ស្លៀករ៉ូបអាពាហ៍ពិពាហ៍អស់ពេលជាង ៧០ ឆ្នាំ បន្ទាប់ពីរូបគាត់ឃើញឈុតសំលៀកបំពាក់កូនក្រមុំដ៏ស្រស់ស្អាត នៅក្នុងខ្សែភាពយន្តមួយដែលបានបញ្ចាំងនៅអាមេរិក។
លោកយាយ Martha មានប្រសាសន៍ថា ” នៅពេលខ្ញុំរៀបការជាមួយប្ដីខ្ញុំនៅឆ្នាំ ១៩៥២ សម័យនោះ ពណ៌សម្បុរនៃស្បែកជនជាតិ គឺត្រូវបានបែងចែកយ៉ាងច្បាស់លាស់ ។ ជាពិសេសគឺការរើសអើងពូជសាសន៍ ធ្វើឲ្យខ្ញុំឈឺចាប់ និងចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើមិនបានដូចជនជាតិដទៃ”។
ដូច្នេះមនុស្សស្បែកខ្មៅ មិនត្រូវបានអនុញ្ញាតឲ្យចូលហាងជួលរ៉ូបអាពាហ៍ពិពាហ៍ទេ។ ហើយសព្វថ្ងៃនេះ ក្ដីសុបិនលោកយាយបានរង់ចាំជាយូរមកហើយនោះ បានក្លាយជាការពិត។ នេះបើតាមសម្ដីរបស់លោកស្រី Angela Strozier ដែលត្រូវជាក្មួយស្រីរបស់លោកយាយ បានបង្កើតភាពភ្ញាក់ផ្អើលដល់លោកយាយ ដោយនាំគាត់ទៅកាន់ហាងជួលរ៉ូបអាពាហ៍ពិពាហ៍ ខណៈការស្លៀករ៉ូបរៀបការ គឺជាជាពេលវេលារីករាយបំផុតរបស់ស្ត្រីវ័យចំណាស់រូបនេះ។
ក្រោយរូបភាពលោកយាយ Martha បានចែកចាយលើអ៊ីនធឺណេត លោកយាយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន និងកោតសរសើរជាខ្លាំង។ ជាពិសេសអ្នកនិយមលេងបណ្ដេញសង្គម បានអបអរនិងសប្បាយចិត្ត ដែលលោកយាយបានសម្រេចបំណងអស់រយៈពេលជាយូរមកហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore