Connect with us

ព័ត៌មានអន្ដរជាតិ

ទោះកំពុងឆ្លងធ្ងន់ធ្ងរតែ បង់ក្លាដែស ដកការបិទខ្ទប់ប្រទេស ដើម្បីឲ្យប្រជាជនប្រមូលផ្ដុំប្រារព្ធពិធីបុណ្យ Eid

បានផុស

នៅ

រដ្ឋាភិបាលបង់ក្លាដែសបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសបង់ក្លាដែសនឹងដកការបិទខ្ទប់ទូទាំងប្រទេស ដើម្បីប្រារព្ធពិធីបុណ្យសាសនាធំបំផុតទី ២ របស់ប្រទេស បើទោះករណីឆ្លងកូវីដឡើងដល់កម្រិតកំណត់ត្រាក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយថា ការរឹតត្បិតទាំងអស់ នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសដែលមានប្រជាជនចំនួន ១៦៩ លាននាក់ ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ ពោលមុនថ្ងៃបុណ្យ Eid al-Adha ដែលនឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំនេះ ។

សេចក្តីរាយការណ៍បានបន្ថែមថា ការដកបម្រាមនេះ នឹងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានសភាពធម្មតា នៅមុនថ្ងៃប្រារព្ធពិធីបុណ្យ Eid ។

ជាធម្មតាប្រជាជនរាប់សិបលាននាក់ ធ្វើដំណើរត្រឡប់ទៅភូមិរបស់ពួកគេវិញ ដើម្បីប្រារព្ធពិធីបុណ្យ Eid al-Adha ជាមួយគ្រួសាររបស់ពួកគេ ។

ប្រទេសបង់ក្លាដែស បានដាក់ការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតនៅដើមខែនេះ នៅពេលដែលករណីឆ្លង និងការស្លាប់ថ្មី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ។

នៅក្រោមការបិទខ្ទប់នេះ មនុស្សត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះ តែសម្រាប់ភាពអាសន្ន និងទិញរបស់ចាំបាច់ប៉ុណ្ណោះ ខណៈការដឹកជញ្ជូនសាធារណៈ ហាង និងការិយាល័យត្រូវបិទទ្វារ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសបង់ក្លាដែស មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១ លានករណី និងមានអ្នកស្លាប់ចំនួន ១៦,៨៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ពលករចំណាកស្រុករាប់ពាន់នាក់ ប្រជ្រៀតគ្នាសម្រុកចេញពីរដ្ឋធានី បង់ក្លាដែស មុនប្រកាសបិទខ្ទប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម