Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានពីភាពវឹកវរ បើបុគ្គលម្នាក់ៗចាក់វ៉ាក់សាំងលាយចម្រុះ

បានផុស

នៅ

ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ផ្តល់​ដំបូន្មាន​ដល់​បុគ្គល​ម្នាក់​ៗឲ្យ​​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​លាយ​ចម្រុះ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ផ្សេង​គ្នា​ដោយ​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​បែប​នេះ​គួរ​តែ​ទុក​ឲ្យ​អាជ្ញាធរ​សុខភាពសាធារណៈ​វិញ។

លោកស្រី Soumya Swaminathan បាន​ប្រាប់​សន្និសីទ​កាសែត​តាម​អនឡាញ​កាល​ពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​មាន​សំនួរ​មួយ​អំពី​ការ​ចាក់​វ៉ាក់សាំង​បន្ថែម​ថា ​៖«វា​ជា​និន្នាការ​គ្រោះ​ថ្នាក់​បន្តិច​នៅ​ទី​នេះ។ វា​នឹង​ក្លាយ​ជា​ស្ថានភាព​វឹក​វរ​នៅ​ក្នុង​បណ្តា​ប្រទេស​នានា ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ចាប់ផ្តើម​សម្រេច​ចិត្ត នៅ​ពេល​ណា ហើយ​នរណា​នឹង​ចាក់​ដូស​ទី​២ ដូស​ទី​៣ និង​ដូសទី​៤»។

លោកស្រី Swaminathan បាន​ហៅ​ការ​ចាក់​វ៉ាក់សាំង​លាយ​ចម្រុះ​ថា​ជា​«តំបន់​គ្មាន​ទិន្នន័យ» ប៉ុន្តែ​ក្រោយ​មកលោក​ស្រី​បាន​បញ្ជាក់​បន្ថែម​​​​លើ​អ្វី​ដែល​​លោក​ស្រី​បាន​និយាយ​នៅ​តាមបណ្តាញ​សង្គម​ទាំង​យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​​បាន​​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា ៖«បុគ្គល​ម្នាក់​ៗ​មិន​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​​ឯង​ទេ ទី​ភ្នាក់​ងារ​សារធាណៈ​​អាច​​ធ្វើ​បាន​ ដោយ​ផ្អែក​លើ​ទិន្នន័យ​ដែល​មាន​។ ទិន្នន័យ​ពីការ​សិក្សា​​​ចាក់​លាយ​ចម្រុះ និង​ត្រូវ​គ្នា​​របស់​វ៉ាក់សាំង​ខុស​គ្នា​កំពុង​រង់​ចាំ គឺ​​​ប្រព័ន្ធ​ភាពស៊ាំការពារ​ និង​សុវត្ថិភាព​ត្រូវ​ការ​វាយ​តម្លៃ»។

ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ពី​លទ្ធផល​វិជ្ជមាន​ពី​ការ​ចាក់​វ៉ាក់សាំង​លាយ​ចម្រុះ​គ្នា ប៉ុន្តែ​ភាពស៊ាំនិងសុវត្ថិភាពទាំង​នោះ​មិន​ទាន់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ផ្លូវ​ការ​នៅ​ឡើយ ហើយ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត។

ការ​ចាក់​វ៉ាក់សាំង​លាយ​ចម្រុះ​ត្រូវ​បាន​​មើល​ឃើញ​​​ជា​ជម្រើស​មួយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែលការ​ផ្គត់​ផ្គង់​វ៉ាក់សាំងកំពុង​​ខ្វះ​ខាត។ ប៉ុន្តែ​ WHO ព្រួយ​បារម្ភ​ពី​ស្ថានភាព​​ដែល​បុគ្គល​ម្នាក់​ៗ​សម្រេច​ចិត្ត​ខ្លួន​ឯង​ដើម្បី​ទទួល​វ៉ាក់សាំង និង​ថាតើ​​មាន​លក្ខណៈ​បែប​ណា​ដែល​គ្មាន​សេចក្តី​ណែនាំ​ពី​អាជ្ញា​ធរ​សុខាភិបាល។

ក្រុម​អ្នក​ជំនាញប្រឹក្សា​យុទ្ធសាស្ត្រ​ស្តីពី​វ៉ាក់សាំង​របស់​ WHO បាន​និយាយ​កាល​ពី​ខែ​មិថុនា​ថា វ៉ាក់សាំង Pfizer គួរ​ត្រូវ​បាន​ប្រើ​ជា​ដូស​ទី​២ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១ ប្រសិន​បើ​ក្រោយ​មក​វ៉ាក់សាំង AstraZeneca មិន​មាន។

រហូត​ដល់​ពេល​នេះមាន​ប្រទស​ជា​ច្រើន​ដូច​ជា កាណាដា អេស្ប៉ាញ និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម​បាន​អនុម័ត​រួច​ហើយ​ឲ្យ​ប្រើ​វ៉ាក់សាំង​លាយ​ចម្រុះ​គ្នា​ដោយសារ​ព្រួយ​បារម្ភ​ពីករណី​ឈាម​កក​ដ៏​កម្រ​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង AstraZeneca។

យោង​តាម​លទ្ធផល​បឋម​បង្ហាញ​ថា ការ​សិក្សា​មួយ​របស់​អេស្ប៉ាញ​រក​ឃើញ​ថា ការ​ចាក់​លាយ​ចម្រុះ​វ៉ាក់សាំង Pfizer និង​AstraZeneca ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម