Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​កាន់​តែរឹង​មាំ​នៅអាហ្វហ្គានីស្ថាន​ ខណៈ​អាមេរិកដក​ទ័ព​មិន​ទាន់​អស់​ផង

បានផុស

នៅ

ពួក​​តាលីបង់​ត្រូវ​បាន​រាយការណ៍​​ពី​ការ​លើក​ទង់​ជាតិ​នៅ​ព្រំ​ដែន​សំខាន់​រវាង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន ហើយ​បាន​អះអាង​ថា ឥឡូវ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​ហើយ។

វីដេអូដែល​កំពុង​ត្រូវ​បាន​ចែក​រំលែក​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​ទង់​ជាតិ​ពណ៌​សត្រូវ​បាន​​លើក​នៅ​ទី​ប្រជុំ​ជន​ជិត​ទី​ក្រុង Kandahar។

តាលីបង់​លើក​ទង់​ជាតិ​នៅ​ព្រំ​ជាប់​ប៉ាគីស្ថាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា មន្ត្រី​អាហ្វហ្គានីស្ថាន​បាន​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយ បើ​ទោះ​ជា​រូប​ភាព​ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​​ក៏​ដោយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ BBC ត្រូវ​បាន​គេ​ប្រាប់​ថា តាលីបង់​បាន​កាន់កាប់​ព្រំ​ដែន​ដែល​មិន​មានភាព​រឹង​មាំ។

ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ សកម្ម​ប្រយុទ្ធ​តាលីបង់​បាន​រាត​ត្បាត​ស្ទើរ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​ហើយ​ដោយ​​បាន​កាន់កាប់​មូលដ្ឋានព្រំ​ដែន​ជា​បន្ត​បន្ទាប់​ពី​​​អាហ្វហ្គានីស្ថាន រាប់​បញ្ចូល​ទាំង​ព្រំ​ដែន​ជា​មួយ​ប្រទេស​អ៉ីរ៉ង់ តាជីគីស្ថាន និង​តូមិននីស្ថាន។

ពណ៌ក្រហម​ជា​តំបន់​ដែល​តាលីបង់​គ្រប់​គ្រង តំបន់​ខៀវ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន លឿង​កំពុង​ប្រយុទ្ធ​គ្នា

ការ​ទន្ទ្រាន​កាន់​កាប់​របស់​តាលីបង់​បាន​កើត​ឡើង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​កំណត់​ពេល​បញ្ចប់​ការ​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន​ត្រឹម​ថ្ងៃ​ទី​៣១​ ខែសីហា​ ដែល​ជា​កាល​បរិច្ឆេទ​កំណត់​​របស់​​ប្រធានាធិបតី​អាមេរិក ចូ បៃដិន។

ពួក​តាលីបង់​ដែល​ជា​កង​ជីវពល​ឥស្លាម​និយ័ម​ត្រូវ​បាន​រារាំង​​ដោយ​កម្លាំង​ទ័ព​អាមេរិកជិត​២០​ឆ្នាំ​ហើយ​នោះ​​ ឥឡូវ​នេះ​ក៏​បាន​កាន់កាប់​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ដើម្បី​កាត់​ផ្តាច់​ប្រភព​នាំ​ចូលសម្ភារៈ​ទៅ​កាន់​ទី​ក្រុង​ធំ​ៗ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ពួក​តាលីបង់​បាន​អះ​អាង​ថា ខ្លួន​បាន​កំពុង​កាន់​កាប់អាហ្វហ្គានីស្ថាន​៨៥​%​​។ មន្ត្រី​តាលីបង់នៅ​ទី​ក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ក្រុម​របស់ខ្លួន​បាន​កាន់​កាប់​ស្រុក​ចំនួន២៥០​ក្នុង​ចំណោម​ស្រុក​ទាំង​អស់​៣៩៨​របស់​ប្រទេស​អាហ្វហ្គានីស្ថាន៕

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ មេ​បញ្ជា​ការ​ជាន់​ខ្ពស់​អាមេរិកប្រចាំ​អាហ្វហ្គានីស្ថានលា​លែង​ពី​តំណែង​ម្សិលមិញ

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម