Connect with us

ព័ត៌មានអន្ដរជាតិ

ហៃទី កំណត់បានមុខសញ្ញាជនសង្ស័យធ្វើឃាតប្រធានាធិបតីបន្ថែមទៀត មានទាំងអតីតសមាជិកព្រឹទ្ធសភា

បានផុស

នៅ

យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យចំនួន ៥ នាក់ទៀត រួមទាំងអតីតសមាជិកព្រឹទ្ធសភាហៃទីលោក John Joel Joseph និងអតីតមន្រ្តីរដ្ឋាភិបាលម្នាក់ទៀត ត្រូវបានគេកំណត់មុខសញ្ញានៅក្នុងការធ្វើឃាតប្រធានាធិបតីហៃទីលោក Jovenel Moïse បន្ទាប់ពីរត់គេចខ្លួន ។

អតីតសមាជិកព្រឹទ្ធសភាហៃទីលោក John Joel Joseph
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំងនោះ ត្រូវបានគេចាត់ទុកថាជា ក្រុមប្រដាប់អាវុធដ៏មានគ្រោះថ្នាក់ ។

វាមានរយៈពេលមួយសប្តាហ៍ហើយ ចាប់តាំងពីក្រុមទាហានស៊ីឈ្នួល ២៨ នាក់ បានបាញ់សម្លាប់ប្រធានាធិបតីនៅឯគេហដ្ឋានរបស់លោក នៅក្នុងការវាយប្រហារដែលគ្មានការសម្របសម្រួលគ្នា ។

រហូតមកដល់ពេលនេះ មនុស្ស ២០ នាក់ហើយត្រូវបានចាប់ខ្លួន ហើយយ៉ាងហោចណាស់ ៣ នាក់ត្រូវបានសម្លាប់ ខណៈកាលពីដើមសប្ដាហ៍នេះ វេជ្ជបណ្ឌិតជនជាតិហៃទីឈ្មោះ Christian Emmanuel Sanon ដែលមានមូលដ្ឋាននៅរដ្ឋ Florida ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថា ជាមេខ្លោងម្នាក់នៅពីក្រោយការធ្វើឃាតប្រធានាធិបតីហៃទី លោក Jovenel Moïse ផងដែរ ។

ក្រោយការធ្វើឃាតលើលោក Jovenel Moise បានធ្វើឲ្យប្រទេសហៃទីស្ថិតក្នុងភាពវឹកវរ និងភាពមិនប្រាកដប្រជាអំពីអនាគតនយោបាយ ហើយសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យប្រទេសការ៉ាអ៊ីបដ៏ក្រីក្រមួយនេះ ត្រូវបន្តដំណើរការបោះឆ្នោតប្រធានាធិបតី និងសភាដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ហៃទី ចាប់បានជនសង្ស័យ ជាមេខ្លោងធ្វើឃាតប្រធានាធិបតី បន្ទាប់ពីជិះយន្តហោះចូលប្រទេស ប៉ងឡើងកាន់តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម