Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់​សុខ​ចិត្ត​«ឈប់​បាញ់គ្នា»​៣​ខែ​ បើ​ដោះ​លែង​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​៧ពាន់នាក់

បានផុស

នៅ

ក្រុម​តាលីបង់​បាន​ស្នើ​បទ​ឈប់​បាញ់​គ្នា​រយៈ​ពេល​៣​ខែ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ជា​ថ្នូរ​ដោះលែង​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ដែលជាប់​ឃុំ​ចំនួន​៧០០០​នាក់។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ។

លោក Nader Nadery អ្នក​ចរចារ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ម្នាក់​បាន​ចាត់​ទុក​សំណើរ​នេះ​ថា​ជាការ​ទាមទារ​ដ៏​ធំ​។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទៅ​នឹង​សំណើរ​នោះ​ទេ។

ប្រជាជន​ឆ្លង​កាត់​ព្រំ​ដែន​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​រដ្ឋាភិបាល និង​ពួក​តាលីបង់​បាន​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង ចាប់​តាំង​ពី​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ដក​ចេញ​ពី​ប្រទេស​នេះ។

ថ្មី​ៗ​នេះ តាលីបង់​បាន​អះ​អាង​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដី​អាហ្វហ្គានីស្ថាន​ប្រមាណ​៨៥​%​​ហើយ​ ប៉ុន្តែ​​តួលេខមិន​អាច​ផ្ទៀង​ផ្ទាត់​ឯករាជ្យ​បានឡើយ ហើយ​មាន​​ការ​ជំទាស់​​ពី​រដ្ឋាភិបាល។ ការ​ប៉ាន់ស្មាន​ផ្សេង​ទៀតថា តាលីបង់​បាន​គ្រប់​គ្រងមួយ​ភាគ​បី​លើ​ស្រុក​៤០០​របស់​អាហ្វហ្គានីស្ថាន។

លោក Nadery បាន​និយាយ​ថា មិន​ត្រឹម​តែ​ប៉ុណ្ណោះ មេ​ដឹក​នាំ​តាលីបង់​ក៏​បាន​ស្នើ​ឲ្យ​លុប​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​បញ្ជី​ខ្មៅ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ថែម​ទៀត។

កាល​ពី​ឆ្នាំ​មុន អ្នក​ទោស​តាលីបង់​ចំនួន​៥០០០​នាក់​ត្រូវ​បាន​ដោះ​លែង ហើយ​ពួក​គេ​ជា​ច្រើន​​ត្រូវ​បាន​គេ​ជឿ​ថា ​វិល​ត្រឡប់​ទៅ​កាន់​សមរភូមិ​ប្រយុទ្ធ​វិញ​ដែល​ហិង្សា​កាន់​តែ​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស។

ឡានទាហាន​អាហ្វហ្គានីស្ថាន

កាល​ពី​ថ្ងៃព្រហស្បតិ៍ កម្លាំង​អាហ្វហ្គានីស្ថាន​និយាយ​ថា ពួក​គេ​បាន​ដណ្តើម​កាន់​កាប់​វិញ​​​ព្រំ​មួយ​ជា​មួយ​ប្រទេស​ប៉ាគីស្ថាន​ពី​ក្រុម​តាលីបង់វិញ​ហើយ។ ប៉ុន្តែ​ក្រុម​បះបោរ​បាន​បដិសេធ​ថា មិន​បាន​បាត់​បង់ប៉ូល្តិ៍​ព្រំ​ដែន​នោះ៕

អាន​អត្ថបទ​ពាក់​ព័ន្ធ សូម​ចុច​ខាង​ក្រោម៖

តាលីបង់​កាន់​តែរឹង​មាំ​នៅអាហ្វហ្គានីស្ថាន​ ខណៈ​អាមេរិកដក​ទ័ព​មិន​ទាន់​អស់​ផង

មេ​បញ្ជា​ការ​ជាន់​ខ្ពស់​អាមេរិកប្រចាំ​អាហ្វហ្គានីស្ថានលា​លែង​ពី​តំណែង​ម្សិលមិញ

ប្រធានា​ធិបតី​អាមេរិក​ បៃដិន​ ថា អាហ្វហ្គានីស្ថាន​ត្រូវ​សម្រេចអនាគត​ខ្លួន​ឯង

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម