Connect with us

ព័ត៌មានអន្ដរជាតិ

សេវា​បុណ្យ​សព​មីយ៉ាន់ម៉ា​ទ្រាំ​ទ្រលែង​បាន​ សព​កូវីដច្រើនពេក

បានផុស

នៅ

សាក​សព​រាប់​រយ​នាក់​កំពុងត្រូវ​បាន​ដឹក​​ជញ្ជូន​ទៅកន្លែង​​ធ្វើ​​បុណ្យ​​ជា​រៀង​រាល់​ថ្ងៃ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​គ្រប់​គ្រង​ដោយ​យោធា ដោយ​សារ​រលក​កូវីដ-១៩​បាន​វាយ​លុក​ខ្លាំង។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​សេវាដឹក​សព និងរៀប​ចំពិធី​បុណ្យ​​បាន​និយាយ។

ប្រមូល​ពី​ផ្នែក​ផ្សេង​ៗ​ទូទាំង​ប្រទេស តួលេខ​ស្លាប់​ប្រចាំ​ថ្ងៃ​បាន​កើន​ឡើង​ខ្ពស់​ជា​លំដាប់​។ បើ​តាម​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​កក្កដា កន្លង​ទៅ​នេះ​មាន​ករណី​ស្លាប់​ជាប់​កំណត់​ត្រា​គឺ​១៤៥​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាបុណ្យ​សពបាន​និយាយ​ថា ចំនួន​នៃ​ពិធី​បុណ្យ​សព​នៅ​ទី​បញ្ចុះ​សព Yay Way ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន​បាន​បញ្ចុះ​សព​ប្រហែល​ជា​២០០​នាក់​ជា​រៀង​រាល់​ថ្ងៃ​កាល​ពី​សប្តាហ៍មុន​​ដែល​ចំនួននេះ​​បាន​កើន​ឡើង​ជា​ង​ចំនួន​ធម្មតា​ទ្វេ​ដង។

ពួក​គេ​បាន​និយាយ​ថា ដូច​គ្នា​នេះ​ដែរ ​ទី​បញ្ចុះ​សព​ពីរ​កន្លែង​ទៀត​ក្នុង​ទី​ក្រុង​ក៏​មាន​ការ​កើន​ឡើង​នូវ​ចំនួន​សាក​សព​ដែល​មាន​ពី​៤០០​ទៅ​៥០០​សព​ត្រូវ​បាន​បូជា​ជា​រៀង​រាល់​ថ្ងៃ។

លោក Bo Sein អាយុ​៥២​ឆ្នាំ​ជា​អ្នកដឹក​នាំសេវាសប្បុរសសម្រាប់​ការ​ដឹក​ជញ្ជូន​សព​បាន​​ឲ្យ​ដឹង​ថា ៖«យើង​ត្រូវ​តែ​ដឹក​ជញ្ជូន​សពទៅ​កន្លែង​បញ្ចុះ​សព​ផ្សេង​ៗ​។ យើង​​​បាន​ដឹក​ជាង​៤០​ជើង​ក្នុង​មួយ​ថ្ងៃ»។

លោក​ថា ៖«មើល​ឃើញ​សាក​សព​នៅ​ទី​បញ្ចុះ​សព​ថ្ងៃ​នេះ​ ខ្ញុំបាន​​គិត​ថា នឹង​មិន​ស្រួល​ទេ​ដែល​ចេះ​បន្ត​​កើត​មាន​បែប​នេះ។ អ្នក​មាន អ្នក​ក្រ ស្លាប់​ដោយ​កូវីដ-១៩​ទាំង​អស់»។

អ្នក​បង្កើត​សេវា​បុណ្យ​សព​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទី​ក្រុងយ៉ាំងហ្គោន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​និយាយ​ថា លោក​បាន​ហៅ​អ្នក​ស្ម័គ្រ​ចិត្តផ្សេង​ទៀត​ឲ្យ​ជួយ​ ពី​ព្រោះ​សមាជិកក្រុម​របស់​លោក​តែ​១៨​នាក់​មិន​អាច​ទ្រាំ​ទ្រ​នឹង​ចំនួន​សព​ដ៏​ច្រើន​បាន។

ចំណែក​នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ មន្ត្រី​ម្នាក់​​នៅ​ទី​បញ្ចុះ​សព Aye Yeik Nyein ឈ្មោះ Kyaw Soe Win បាននិយាយ​ថា សព​៦៣​នាក់​ត្រូវ​បាន​បូជា​កាល​ពី​ថ្ងៃ​អង្គារ៍។ សព​ទាំង​អស់​នោះ​សុទ្ធ​តែ​ស្លាប់​ដោយ​កូវីដ-១៩។

លោកថា ៖«យើង​ពិត​ជា​បារម្ភ​ណាស់ តែ​ត្រូវ​ការ​បម្រើ​ប្រជា​ជន»។

ករណី​ឆ្លង​កូវីដ-១៩​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​មិថុនា និង​បាន​ហក់​ឡើង​ខ្ពស់​​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយ​នេះ។ កាល​ពី​ថ្ងៃ​ពុធ​មាន​ករណី​ឆ្លង​ថ្មី​៧០៨៩​នាក់។

យោង​តាម​តួលេខ​ផ្លូវ​ការ ប្រទេស​មីយ៉ាន់ម៉ា​មាន​ករណី​ឆ្លង​កូវីដ​-១៩​សរុប ២០៨ ០០០​នាក់ និង​ស្លាប់​​៤១៨១​នាក់។ ប៉ុន្តែ​បុគ្គលិក​សុខាភិបាល​ជឿ​ថា ចំនួន​ឆ្លង​​គឺ​ខ្ពស់​ជាង​ចំនួន​ផ្លូវ​ការ​ ពី​ព្រោះ​ការ​ធ្វើ​តេស្តបាន​ដួល​រលំ​ បន្ទាប់​ពី​យោធា​កាន់​កាប់​អំណាច​ពី​លោក​ស្រី អ៊ុងសាន ស៊ូជី ដោយ​រដ្ឋ​ប្រហារ​១កុម្ភៈ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម