Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃខ្លះ​​នៅ​ថៃ​ បូជា​សព​កូវីដ​នៅ​វត្តតាំង​ពី​ព្រឹក​ដល់​យប់

បានផុស

នៅ

សព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​បញ្ជូន​ទៅបូជា​នៅ​វត្តអារ៉ាម​​​​​ដែល​រៀប​ចំ​ឲ្យ​មាន​​ឈាបដ្ឋានដាច់​ដោយ​ឡែក​សម្រាប់​បូជា​សព​កូវីដ។

សម្រាប់​ការ​បូជា​សព​នៅ​វត្តក្នុង​ប្រទេស​ថៃ​បាន​ធ្វើ​ឲ្យ​ឈាបនដ្ឋាន​​រៀប​ចំ​ពិធី​បូជា​ស្ទើរ​គ្មាន​ទំនេរ​ ដោយ​សារ​ករណី​ស្លាប់​​កូវីដ-១៩​បាន​កើត​មាន​រាប់​សិប​នាក់​ជា​រៀង​រាល់​ថ្ងៃ។

ព្រះ​អង្គ Pongpetch Santijittho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពីមាន​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​​​ ព្រះ​សង្ឃ​ក៏​ស្ម័គ្រ​ចិត្ត​ចូល​រួម​រៀប​ចំ​ពិធី​បូជា​ដែរ។ ជាក់​ស្តែង​សង្ឃ​ថៃ​ព្រះ​នាម Pongpetch Santijittho ស្លៀក​ពាក់​ឈុត​គ្រូពេទ្យ​ដែលជា​ឯកសណ្ឋាន​សម្រាប់​ការពារ​ខ្លួន និង​ពាក់​ស្បែក​ជើងជ័រ​ខ្មៅ​វែង​​ដើម្បី​រៀប​ចំ​ពិធី​បូជា។

ព្រះ​អង្គ Pongpetch បាន​រៀប​ចំបូជា​​ជា​រៀង​រាល់​ថ្ងៃ​នៅ​វត្ត​ដែល​ព្រះ​អង្គ​គង់​​ក្នុង​ខេត្ត Pathum Thani ជាយ​ក្រុង​បាំងកក​ដែល​ជា​មណ្ឌល​ផ្ទុះ​កូវីដ-១៩​ខ្លាំង​​សម្លាប់​មនុស្សជា​ច្រើន​នាក់​ជា​​​រាល់​ថ្ងៃ។

វត្ត​នេះ​ជា​ទូទៅ​ត្រូវ​បាន​ប្រើ​សម្រាប់បូជា​សព​ប្រហែល​ជា​២​ឬ​បី​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ប៉ុន្តែ​ឥឡូវ​នេះ​ហោច​ណាស់​បូជា​សព​៤​ទៅ​៥​ក្នុង​មួយ​ៗថ្ងៃ​។

ព្រះ​អង្គ Pongpetch មាន​សង្ឃដិកា​ថា ៖«អាត្មា​មិន​សូវ​បាន​ជួប​​ព្រះ​សង្ឃ​ផ្សេង​ទៀត​ក្នុងវត្ត​ទេ ពី​ព្រោះ​អាត្មា​​រវល់​បូជា​សព និង​រើស​ធាតុ​តាំង​ពី​ព្រឹក​រហូត​ដល់​យប់»។

នៅ​ក្នុង​វត្ត​មាន​ឈាបនដ្ឋាន​ពីរ​សម្រាប់​បូជា ត្រូវ​បាន​បង្កើន​ដល់​៣។ ព្រះ​អង្គ Pongpetch ព្រះ​ជន្ម​៣៩​វស្សាបាន​ចាត់​ចែង​ពិធី​បូជា និង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត​ជួយ​ព្រះ​អង្គ។

វត្តបាន​ផ្តល់​ការបូជា​សព​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​​សព​កូវីដ-១៩។ ថៃ​បានរាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​មាន​ករណី​ស្លាប់​ច្រើន​បំផុត​ជាប់​កំណត់​ត្រា​ថ្មី​គឺ ៩៨​នាក់ ដែល​បាន​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើង​ដល់ ៣០៣២​នាក់។

ព្រះអង្គ Pongpetch មាន​សង្ឃដិកា​ថា ៖«អាត្មា​យល់​ថា សាច់​ញាតិ​ទាំង​អស់​ដែល​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ពិត​ជា​ក្រៀម​ក្រំ​ណាស់ ដោយ​សារ​ពួក​គេ​មិន​អាច​ចូល​រួម​ពិធី​បូជា​បាន។ អាត្មា​នឹង​ផ្ញើ​ការ​គាំទ្រ​ដល់​ពួក​គាត់ និង​​ព្យាយាម​ជួយ​ឲ្យ​អស់​ពីលទ្ធភាព»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម