Connect with us

ព័ត៌មានអន្ដរជាតិ

រូបថត​​ច្រើន​សន្លឹកពីជំនន់​ដ៏អាក្រក់វាយប្រហារអឺរ៉ុប សម្លាប់មនុស្សជិត១០០នាក់

បានផុស

នៅ

មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់ និង​​ច្រើន​នាក់​កំពុង​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ទឹក​ជំនន់​វាយ​ប្រហារ​ប្រទេស​អាល្លឺម៉ថ់ និង​បែលហ្ស៊ុក​ដែល​បំផ្លាញ​ផ្ទះសម្បែង សម្ភារៈ អគារ​ ផ្លូវថ្នល់​ដ៏​អាក្រក់។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​អ្នក​ស្រុក​៩​នាក់​នៅ​ទី​កន្លែង​សម្រាប់​ជន​ពិការ និង​អ្នក​ពន្លត់​អគ្គីភ័យ​២​នាក់​​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ទូទាំង​តំបន់។

លោក​ស្រីអធិការ​បតី​អាល្លឺម៉ង់ Angela Merkel  បាន​និយាយទាំង​អារម្មណ៍​ក្រៀម​ក្រំ​ពាក់​ព័ន្ធ​ទឹកជំនន់​​ថា ៖«ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ដែល​បាត់​បង់​ជីវិត​មនុស្ស​ក្នុង​គ្រោះ​មហន្តរាយ​នេះ»។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ហោច​ណាស់​មនុស្ស​៣០​នាក់​បាត់​បង់​ជីវិត​នៅរដ្ឋ North Rhine-Westphalia និង​៥០​​នាក់​នៅ​រដ្ឋ Rhineland-Palatinate ភាគ​ខាង​ត្បូង។ ខាង​ក្រោម​ជា​ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​ដោយ​ជំនន់​ទឹក​ភ្លៀង។ ជា​មួយ​គ្នា​នេះ​នៅ​ប្រទេស​បែលហ្ស៊ិក មនុស្សស្លាប់ត្រូវបានគេរាយការណ៍ថា មានចំនួន១២នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ កំពុងវាយប្រហារទូទាំងអឺរ៉ុប

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖​ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម