ព័ត៌មានអន្ដរជាតិ
អាជ្ញាធរចិនថា បើមិនចាក់វ៉ាក់សាំង មិនអាចបញ្ជូនកូនទៅរៀនបានទេ
សិស្សានុសិសនឹងមិនអនុញ្ញាតឲ្យទៅសាលារៀនបានទេដែលគ្រោងបើកនាខែកញ្ញាខាងមុខនេះ ប្រសិនបើគ្រួសារទាំងមូលរបស់សិស្សមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញលេញ។ មន្ត្រីមូលដ្ឋានចិនបាននិយាយ។
ទីក្រុងជាច្រើននៅប្រទេសចិនបាននិយាយថា ប្រជាជនត្រូវតែចាក់វ៉ាក់សាំងទើបអាចចេញទៅកាន់ទីសាធារណៈបានដូចជាមន្ទីរពេទ្យ និងផ្សារជាដើម។
ប្រទេសចិនក៏ដូចប្រទេសបារាំង និងក្រិកដែរដែលយកការចាក់វ៉ាក់សាំងសម្រាប់ភាពចំណាច់នៅក្នុងវិស័យមួយចំនួន។
ចិនបានកំណត់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៦៤%នៅចំណាច់ឆ្នាំនេះ។
សេចក្តីប្រកាសរបស់សាលាខេត្ត Guangxi នៅដើមសប្តាហ៍នេះបង្ហាញថា ៖«អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង សូមប្រញាប់ទៅចាក់វ៉ាក់សាំងឲ្យបានលឿន ហើយត្រូវចាក់វ៉ាក់សាំងដើម្បីជៀសវាងប៉ះពាល់ដល់ការបញ្ជូនកូនទៅសាលារៀន»។
សេចក្តីប្រកាសបន្ថែមថា គោលការណ៍នេះត្រូវអនុវត្តលើសិស្សគ្រប់អាយុទាំងអស់។
រដ្ឋាភិបាលមូលដ្ឋាននៅក្នុងខេត្តផ្សេងៗទៀតមានដូចជា Jiangxi និង Henan ក៏បានចេញសេចក្តីប្រកាសស្រដៀងគ្នាដោយនិយាយងថា មានតែកូនសិស្សមកពីក្រុមគ្រួសារដែលបានចាក់វ៉ាក់សាំងរួចរាល់ទេទើបអនុញ្ញាតឲ្យចូលរៀនដែលនឹងបើកឆមាសថ្មីនាពេលខាងមុខ។
ប៉ុន្តែគោលការណ៍មានលក្ខណៈខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ។
នៅទីក្រុង Pingxiang ភាគខាងជើងខេត្ត Hebei សិស្សអាយុចាប់ពី១២ដល់១៧ឆ្នាំនឹងមិនអនុញ្ញាតឲ្យទៅសាលារៀនទេ ប្រសិនមិនចាក់វ៉ាក់សាំងពេញ។ យ៉ាងណា គេមិនច្បាស់ថាតើគោលការណ៍នេះអនុវត្តលើសិស្សអាយុផ្សេងទៀត។
ជាមួយគ្នានេះ ទីក្រុង Hancheng ក្នុងខេត្ត Shaanxi បាននិយាយថា មនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងនឹងមិនអនុញ្ញាតឲ្យទៅកាន់សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ឬទីតាំងផ្សេងៗទៀត។
កាលបរិច្ឆេទកំណត់ខុសគ្នាតាមទីក្រុងនីមួយៗ ប៉ុន្តែភាគច្រើនបានកំណត់ត្រឹមបំណាច់ខែកក្កដាសម្រាប់ប្រជាជនទៅទទួលការចាក់វ៉ាក់សាំង មុនពេលវិធានការតឹងរឹងចាប់ផ្តើមអនុវត្ត។
ទោះបីជាយ៉ាងណា ក៏មានការរិះគន់នៅតាមបណ្តាញទំនាក់ទំនងសង្គមដែរ។
អាជ្ញាធរសុខាភិបាលកំពូលចិនបាននិយាយថា ខណៈពេលប្រជាជនត្រូវបានជំរុញឲ្យទៅចាក់វ៉ាក់សាំង ប៉ុន្តែការសម្រេចចិត្តអាស្រ័យលើពួកគេ។
រហូតដល់ពេលនេះ ចិនបានចាក់វ៉ាក់សាំងជាង១.៤ពាន់លានដូសហើយ បើទោះជាគណកម្មការសុខភាពមិនបាននិយាយតើមនុស្សប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំងរពេញលេញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៥ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ចរាចរណ៍១ សប្តាហ៍ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ