Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរបំផុត! ប្រកាសក្តៅៗ ថៃ រកឃើញទាំងករណីឆ្លងនិងស្លាប់ដោយសារកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ១៤១នាក់និងឆ្លងថ្មីក៏ក្នុងកម្រិតបំបែកកំណត់ត្រាដែរគឺ ១០,០៨២ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៩,៩៥៥ករណីជាប្រជាជនទូទៅនិង ១២៧ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៣៦៣,១២៦នាក់ ក្នុងនោះមាន ២៥០,៧៥៨ នាក់បានជាសះស្បើយ។

在孤独中死去:印尼日增新冠病例超印度,成亚洲疫情新震中_腾讯新闻

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៣៩១,៩០៩ករណី ក្នុងនោះមាន ២៧៨,១៨៤នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៣,០០៥នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៣,២៤០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រសិទ្ធភាពពិតៗ ស្មៅមួយប្រភេទ ជួយអ្នកជំងឺកូវីដ ថៃ ជិត ៣ ពាន់នាក់ឲ្យជាសះស្បើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម