Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហោះព័ត៌មានមិនពិត “កំពុងសម្លាប់មនុស្ស”

បានផុស

នៅ

កាលពីថ្ងៃសុក្រទី១៦ខែកក្កដា (ត្រូវនឹងថ្ងៃសៅរ៍នៅកម្ពុជា) ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook “កំពុងសម្លាប់មនុស្ស” បន្ទាប់ពីសេតវិមាន បន្តរិះគន់ក្រុមហ៊ុននេះ ដែលអនុញ្ញាតឲ្យព័ត៌មានមិនពិតអំពីវ៉ាក់សាំង ត្រូវបានផ្សព្វផ្សាយលើវេទិការបស់ខ្លួន។

នៅពេលត្រូវបានសាកសួរអំពីព័ត៌មានមិនពិត និងអ្វីដែលជាសាររបស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, លោក Biden បានប្រាប់អ្នកសារព័ត៌មានថា “ពួកគេកំពុងសម្លាប់មនុស្ស”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki កាលពីព្រឹកថ្ងៃសុក្រ ក៏បានរិះគន់ក្រុមហ៊ុននេះផងដែរ។

លោកស្រីបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “ច្បាស់ណាស់ មានវិធានការដែលពួកគេបានចាត់។ ពួកគេជាក្រុមហ៊ុនវិស័យឯកជន។ មានវិធានការបន្ថែមទៀតដែលពួកគេអាចធ្វើបាន។ វាច្បាស់ណាស់ថា មានវិធីជាច្រើនទៀតដែលអាចអនុវត្តបាន”។

ទោះបីជាយ៉ាងណាក៏ដោយ Facebook បានច្រានចោលការរិះគន់របស់លោក បៃដិន ដោយនិយាយថា “កិច្ចខិតខំរបស់ខ្លួន គឺពិតជាជួយសង្គ្រោះជីវិតមនុស្សបាន។ យើងនឹងមិនត្រូវបានរំខានដោយការចោទប្រកាន់ ដែលគ្មានការគាំទ្រដោយអង្គហេតុឡើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក បៃដិន និង DNC គ្រោងត្រួតពិនិត្យសារជាអក្សរ ដើម្បីបញ្ឈប់ “ព័ត៌មានក្លែងក្លាយអំពីវ៉ាក់សាំង”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ២៧ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣០ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៤៨ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម