Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ អាមេរិក រកឃើញវីរុសដ៏ចម្លែកមួយទៀតឆ្លងលើមនុស្ស

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ស្ដីពីការរកឃើញករណីដ៏កម្រមួយ នៃមនុស្សបានឆ្លងវីរុសអុតស្វា “MonkeyPox” ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញផ្សាយនេះបាននិយាយកាលពីថ្ងៃសុក្រថា “មជ្ឈមណ្ឌគ្រប់គ្រង និងបង្ការជំងឺ (CDC) និងសេវាសុខភាពរដ្ឋនៃរដ្ឋ Texas បានបញ្ជាក់នៅថ្ងៃទី ១៥ ខែកក្កដា នូវករណីកើតវីរុសអុតស្វា “MonkeyPox” លើមនុស្សដែលទើបធ្វើដំណើរពីនីហ្សេរីយ៉ាមកកាន់សហរដ្ឋអាមេរិក ហើយអ្នកដែលឆ្លងជំងឺនេះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Dallas” ។

សេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា “មនុស្សម្នាក់បានធ្វើដំណើរពីទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាទៅកាន់ទីក្រុង Dallas ហើយបានឈប់សម្រាកនៅកន្លែងមួយក្នុងរដ្ឋ Atlanta ហើយមន្ត្រីសុខាភិបាលកំពុងធ្វើការទាក់ទងអ្នកដំណើរតាមយន្តហោះ និងអ្នកផ្សេងទៀតដែលអាចមានទំនាក់ទំនងជាមួយបុគ្គលដែលឆ្លងជំងឺនេះ” ។

CDC ជឿជាក់ថា ការរីករាលដាលនៃវីរុសអុតស្វា “MonkeyPox” តាមរយៈដំណក់ទឹកផ្លូវដង្ហើមទៅកាន់អ្នកដទៃនៅលើយន្តហោះ និងនៅក្នុងអាកាសយានដ្ឋាន គឺទាបណាស់ ។

គួរបញ្ជាក់ថា ការឆ្លងវីរុសអុតស្វា “MonkeyPox” ភាគច្រើនមានរយៈពេលពី ២ ទៅ ៤ សប្តាហ៍ ហើយមានជំងឺដូចជាផ្តាសាយដែរ ហើយវាបណ្តាលឲ្យហើមកូនកណ្តុរ និងរាលដាលយ៉ាងឆាប់រហ័សលើរាងកាយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក កំពុងជួបរលកកម្ដៅខ្លាំងក្លា ផ្នែកខ្លះសីតុណ្ហភាពឡើងដល់ ៥៦ អង្សាសេ ក្ដៅបំផុតលើផែនដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម