Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លោច​ចិត្ត​ វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី​ជាង​៥០០​នាក់​ស្លាប់​ដោយកូវីដ

បានផុស

នៅ

យោង​តាម​សមាគម​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា នៅ​ពាក់​កណ្តាល​ដើម​ខែ​កក្កដា​នេះ ករណី​ស្លាប់​វេជ្ជបណ្ឌិត​ដោយ​កូវីដ-១៩​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​​បាន​កើន​ឡើងយ៉ាង​ខ្លាំង​ ដោយ​សារ​វីរុស​បំប្លែង Delta បាន​វាយ​ប្រហារ​ខ្លាំង។

មន្ត្រី​មក​ពី​សមាគម​វេជ្ជបណ្ឌិត​ឥណ្ឌូនេស៊ី​ (IDI) បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មានថា វេជ្ជបណ្ឌិត​ចំនួន​១១៤​នាក់​បាន​ស្លាប់​​ក្នុង​រយៈ​ពេល​​ត្រឹម​តែ​១៧​ថ្ងៃ​ពោល​គឺ​​​ពី​ថ្ងៃ​ទី​១ ដល់​​១៧ ខែ​កក្កដា ដែល​នេះ​ជា​ចំនួន​ខ្ពស់​បំផុតត្រូវ​បាន​រាយការណ៍​ក្នុង​រយៈ​ពេល​ដូច​គ្នា​មុនៗ និង​ជាង​២០​%​នៃ​ចំនួន​វេជ្ជបណ្ឌិត​៥៤៥​នាក់​​​បាន​ស្លាប់​​ដោយ​កូវីដ-១៩​ចាប់​តាំង​ពី​ជំងឺ​នេះ​កើត​​ឡើង។

លោក Mahesa Paranadipa មន្ត្រី​ជាន់​ខ្ពស់​នៅ IDI មាន​ប្រសាសន៍​ថា សមាគម​​ព្រួយ​បារម្ភ​​ពី​ប្រព័ន្ធ​សុខាភិបាល​មិន​អាច​ដោះ​ស្រាយ​បាន។

ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌូណេស៊ី​ជួយសង្គ្រោះ​អ្នក​ជំងឺ​កូវីដ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា ៖«យើង​ពិត​ជា​​បារម្ភ​ពីសក្តានុពល​នៃ​ការ​ដួល​រលំការងារ​នេះ។ នេះ​ជា​ទិន្នន័យ​ដែល​បាន​រាយ​ការណ៍ តែ​មិន​ទាន់​មាន​ទិន្នន័យ​ដែល​មិន​ទាន់​រាយការណ៍​មក​ពួក​យើង​ផង»។

ការ​ស្លាប់​ក្រុម​វេជ្ជបណ្ឌិត​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​ច្រើន​​បំផុត​លំដាប់​ទី​៤​ក្នុង​ពិភព​លោក បើ​ទោះ​ជា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​មាន​ដល់​៩៥​%ចំពោះ​បុគ្គលិក​សុខាភិបាល។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រើ​វ៉ាក់សាំង Moderna ដើម្បី​ចាក់​បន្ថែម​ដូស​ទៅ​លើ​វ៉ាក់សាំងរបស់​ចិន​ Sinovac សម្រាប់​បុគ្គលិក​សុខាភិបាល។

ទិន្នន័យ​ជាមធ្យម​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ចុង​ក្រោយ​ដែល​តាម​ដាន​ដោយទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា ដោយ​សារ​តែ​វីរុស​បំប្លែង​ខ្លួន​ដ៏កាច​សាហាវ Delta វាយ​ប្រហារ​ឆ្លង ឥណ្ឌូនេស៊ី​​មាន​ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​ក្នុង​ពិភព​លោក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​

ក្រុម​អ្នក​ជំនាញ​សុខភាព​កំពុង​ហៅ​ប្រទេស​នេះ​ថា​ជា​មណ្ឌល​ថ្មី​នៃ​ការ​រាល​ដាល​​​កូវីដ-១៩​។​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៨ ខែ​កក្កដា ម្សិល​មិញ​នេះ ឥណ្ឌូនេស៊ី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤៤ ៧២១​នាក់ និង​ករណី​ស្លាប់​ថ្មី ​១០៩៣​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម