Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរទៅៗ វៀតណាម រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី ឡើងដល់ជិត ៦ពាន់ករណីឯណោះ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ២,៨០៧ ករណីទៀត កាលពីយប់ថ្ងៃអាទិត្យ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី ៥,៨៨៧ករណី។

ក្នុងចំណោមករណីសរុបពេលយប់ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន ២,៣១០ករណី បន្ទាប់មកគឺខេត្តភាគខាងត្បូង Dong Nai រកឃើញ៦៥ករណីនិង Binh Duong រកឃើញ៦៤ករណី។ ករណីដែលនៅសេសសល់ ត្រូវបានកត់ត្រាក្នុង ២៣ខេត្តក្រុង។

កាលពីថ្ងៃអាទិត្យ អ្នកជំងឺ ៣៥៥នាក់ បានជាសះស្បើយ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១០,៦៦៧នាក់។

ចំណែក អ្នកស្លាប់ក្នុងរលកចុងក្រោយនេះ កើនដល់២១៩នាក់ បន្ទាប់ពីអ្នកជំងឺ ២៩នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ព្រឹកនេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ ជាង ២ពាន់ករណីទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម