Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​នយោបាយ​ជុំ​វិញ​ពិភព​លោក​អំពាវ​នាវ​ឲ្យ​មាន​«កិច្ច​ព្រម​ព្រៀង​បៃតង»​ទប់​ស្កាត់​វិបត្តិអាកាសធាតុ

បានផុស

នៅ

ក្រុម​អ្នក​នយោបាយ​នៅ​ចក្រភព​អង់គ្លេស អឺរ៉ុប និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​និយាយ​ថា មនុស្ស​ទូទាំង​ពិភព​លោក​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​បៃតង​ជា​សកល​មួយ​ដែល​អាច​ដោះ​ស្រាយ​វិបត្តិ​អាកាស​ធាតុ និង​ស្តារ​ពិភព​ធម្មជាតិនៅ​ពេល​កំពុង​​ងើប​​​ចេញ​ពី​វិបត្តិ​កូវីដ-១៩។

សម្ព័ន្ធ​សកល​សម្រាប់​កិច្ច​ព្រម​ព្រៀង​បៃ​តង​ថ្មី​នេះ​កំពុង​កោះ​ហៅ​អ្នក​នយោបាយ​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្នុង​​ប្រទេស​ទាំង​អស់​​ឲ្យ​ធ្វើ​ការ​រួម​គ្នា​លើ​គោលការណ៍​ដែល​អាច​​ផ្លាស់​ប្តូរមួយ​ឆ្ពោះ​ទៅរក​​សេដ្ឋកិច្ច​បៃតង​មុន​ពេល​កិច្ច​ប្រជុំ​ស្តី​ពី​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជា​ជាតិ Cop26 នៅ​ទី​ក្រុង​ Glasgow នា​ខែ​វិច្ឆិកា​ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធភាព​រួម​មានលោកស្រី​ Caroline Lucas សមាជិក​សភា​របស់​គណបក្ស Green, លោក Clive Lewis សមាជិក​សភា​របស់​គណបក្ស Labour ព្រម​ទាំង​តំណាង​មក​ពី​ប្រទេស​ប្រេស៊ីល អាហ្សង់ទីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សហរដ្ឋ​អាមេរិក​ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង​នោះ។

លោកស្រី Ilhan Omar តំណាង​រាស្ត្រ​អាមេរិក​ប្រចាំ​រដ្ឋ Minnesota មាន​ប្រសាសន៍​ថា អាកាស​ធាតុ​ដ៏​អាក្រក់​ថ្មី​ៗ​នេះ​នៅ​អាមេរិក និង​ជុំ​វិញ​ពិភព​លោក​គួរ​តែ​ជា​ការ​ព្រមាន​មួយ។

លោក​ស្រី​លើក​ឡើង​ថា ៖«ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ដល់​មនុស្ស​ជាតិ។ យើង​បាន​ឃើញ​ហើយ​ពី​ផល​វិបាក​​គួរ​ឲ្យ​រន្ធត់​នៃ​ការ​មិនមាន​ចំណាត់​ការ ដូច​ជា​ភ្លើង​ឆេះ​ព្រៃ​ពាស​ពេញ​ឆ្នេរ​សមុទ្រ​ខាង​លិច​អាមេរិក ខ្យល់​ព្យុះ​ខ្លាំង​ ឡើង​កម្តៅ​នៅ​អូស្ត្រាលី ទឹក​ជុំ​នន់​ទូទាំង​ពិភព​លោក»។

«​គ្រោះ​ហមន្តរាយ​ធម្មជាតិ​ទាំង​នោះ​​នឹង​កាន់​តែ​​ធ្ងន់​ធ្ងរ​ៗ​​ទៅ ប្រសិន​បើ​យើង​មិន​ធ្វើ​សកម្មភាព​ដើម្បី​ទប់​ស្កាត់​ទេ»។​

សម្ព័ន្ធ​ភាព​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធាន​ការ​ដែលនឹង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង ព្រម​ទាំង​សហ​ប្រតិបត្តិការ​ដើម្បី​ទទួល​បានវ៉ាក់សាំង​ជា​សកល​សម្រាប់​កម្ចាត់​កូវីដ-១៩ និងរៀប​ចំ​រចនា​សម្ព័ន្ធ​បំណុល​សម្រាប់​ប្រទេស​ក្រី​ក្រ​បំផុត​ក្នុង​លោក។ ពួក​គេ​​នឹង​ស្វែង​រក​ការ​ចែក​រំលែក​ចំណេះ​ដឹង​ទូទាំង​ពិភព​លោក​នៃ​គំនិត​ផ្តួច​ផ្តើម​ដែល​ទទួល​បាន​ជោគជ័យ​ដូច​ជា​ផែន​ការ​កាត់​បន្ថយ​កាបូន​ថ្មី​ៗ​​នេះ​នៅ​ប្រទេស​កូស្តារីកា។

មេ​ដឹក​នាំ​រដ្ឋាភិបាល​ជា​ច្រើន​បាន​សន្យាថា នឹង​កសាង​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​កូវីដ-១៩ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​តូច​កំពុង​វិនីយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​ដែល​ត្រូវ​ការ។ ការ​ស្រាវជ្រាវ​ថ្មី​របស់ Vivid Economics បាន​រក​ឃើញ​ថា ​ប្រហែល​ជា​១​ភាគ​១០​នៃ​ប្រាក់​១៧​ទ្រីលាន​ដុល្លារ​កំពុង​ត្រូវ​បាន​ចំណាយ​ជា​សកល​លើ​ការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​រង​គ្រោះ​កំពុង​ត្រូវ​បាន​បន្ត​លើ​គម្រោង​ដែល​កាត់​បន្ថយ​​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឬ​ស្តារ​ធម្មជាតិ។

ទោះ​បី​ជា​យ៉ាង​ណា ប្រាក់​ជាង​៣​ទ្រី​លាន​ដុល្លារ​អាមេរិក​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ទៅ​លើ​វិធានការ និង​ឧស្សាហកម្ម​ដែល​ប៉ះ​ពាល់​យ៉ាង​សកម្ម​ដល់​បរិស្ថាន ដូច​ជា​​ធ្យូងថ្ម និង​ឥន្ធនៈ​ហ្វូស៊ីល​​ជា​ដើម។

លោកស្រី​ Manon Aubry សមាជិក​សភា​បារាំងបាន​លើក​ឡើង​ថា រដ្ឋាភិបាល​គួរ​តែ​ផ្តោត​លើ​យុត្តិធម៌​សង្គម និង​អាកាស​ធាតុ។

«ខណៈ​ផល​វិបាក​នៃ​វិបត្តិ​អាកាស​ធាតុ​​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទៅ វិសមភាព​កំពុង​កើន​ឡើង ហើយអ្នក​ក្រី​ក្រ​រងផល​ប៉ះ​ពាក់​ដ៏​អាក្រក់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ប្រសិន​បើ​យើង​ត្រូវ​ការ​គោលការណ៍​អាកាស​ធាតុ​ត្រឹម​ត្រូវ  ជា​ប្រព័ន្ធ និង​ប្រសិទ្ធភាព យើង​ត្រូវ​ការផ្លាស់​ប្តូរ​រ៉ាឌីកាល​ចេញពី​​ពាណិជ្ជកម្ម​សេរី ​និង​មនោគម​វិជ្ជា​ទីផ្សារ​សេរី»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៣ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៥ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម