វីរុសបំប្លែងខ្លួន Delta កំពុងគ្របដណ្តប់ប្រទេស ថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន Delta កំពុងគ្របដណ្តប់ប្រទេស ថៃ

បានផុស

នៅ

វីរុសកូវីដ-១៩បំប្លែងខ្លួន Delta បានយកឈ្នះវីរុស Alpha ក្លាយជាវីរុសបំប្លែងខ្លួនគ្របដណ្តប់នៅក្នុងប្រទេសថៃ ដែលមានការឆ្លងចំនួន ៦៣ ភាគរយ។ នេះបើយោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Supakit Sirilak ប្រធាននាយកដ្ឋាន បាននិយាយថា ប្រហែលជា ៦៣ភាគរយ នៃករណីជាង ៣,០០០ ដែលត្រូវបានវិភាគដោយនាយកដ្ឋាននេះ បានរកឃើញថាជាវីរុសបំប្លែងខ្លួន Delta ដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ខណៈ ៣៤ភាគរយ គឺជាវីរុសបំប្លែងខ្លួន Alpha ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។ ករណីនៅសេសសល់គឺជាវីរុសបំប្លែងខ្លួន Beta ដែលគេរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង។

ខេត្តចំនួន ១១ រួមមាន Mae Hong Son, Kanchanaburi, Samut Songkhram, Chachoengsao, Trat, Surin, Chumphon, Nakhon Si Thammarat, Krabi, Phangnga និង Pattani បានរាយការណ៍អំពីករណីវីរុស Delta លើកដំបូងនាពេលថ្មីៗនេះ ដែលនាំឲ្យខេត្តរកឃើញវីរុសនេះ កើនដល់ ៧២ខេត្ត។

លោកនិយាយថា ការរីករាលដាលនៃវីរុសឆ្លងសាហាវនេះ គឺស្ថិតនៅពីក្រោយការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services