Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនឥណ្ឌូនេស៊ីងាកទៅរកអាហារនិងភេសជ្ជៈដែលជឿថាអាចការពារកូវីដ តែអាជ្ញាធរព្រមាន

បានផុស

នៅ

ប្រជា​ជន​ឥណ្ឌូនេស៊ី​បាន​នាំ​គ្នា​សម្រុក​ទិញ​អាហារ​​សុខភាព​ដូច​ជា​ភេសជ្ជៈ ទឹក​ដោះ​គោ និង​ទឹក​ដូង​ជា​ដើម​ដែល​ពួក​គេ​ជឿ​ថា​អាច​ការពារ ​និង​ព្យាបាល​កូវីដ-១៩​បាន បន្ទាប់​ពី​មានសារ​ផ្ញើ​ត​ៗ​គ្នា​ ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​បាន​ព្រមាន​​​កំពុង​ទទួល​​ព័ត៌មាន​មិន​ពិត។​

សារដែល​អះ​អាង​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ និង​ព្យាបាល​ជំងឺ​កូវីដ-១៩​ត្រូវ​បាន​ផ្ញើ​​ជូន​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ និង​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​​សង្គម​​យ៉ាង​ខ្លាំង​ដែល​បាន​​​​​ធ្វើ​ឲ្យ​​តម្រូវ​​ការ​នៃ​អាហារ​ទាំង​នោះ​​កើន​​ឡើង​​​ ហើយ​​​តម្លៃ​ក៏​​ឡើង​ខ្ពស់​​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញសុខភាព​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជុំ​វិញផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​អាហារ និង​ភេសជ្ជៈ​ទាំង​នោះ។

លោក​វេជ្ជបណ្ឌិត Siti Nadia Tarmizi អគ្គ​នាយកមជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី​​បាន​និយាយ​ថា ៖«​ប្រជា​ជន​កំពុង​ទទួល​បាន​ព័ត៌មាន​ខុស​អំពី​អាហារ​ទាំង​នោះ​ដែល​អះអាង​ថា​អាច​ព្យាបាល​កូវីដ-១៩បាន ឬ​​​​​អាច​ការពារ​​​មិន​ឲ្យ​ឆ្លង​ ឬជួយកាត់​បន្ថយ​អាការ​រោគ​សញ្ញា​ខ្លះ»។

លោក​បញ្ជាក់​ថា ៖«មិន​មាន​ការ​សាក​ល្បង​វេជ្ជសាស្ត្រ​ណា​មួយ​បង្ហាញ​ថា​ អាហារ​ទាំង​នោះ​​មាន​ប្រសិទ្ធភាពក្នុង​ការ​​ការពារ​មិន​ឲ្យ​ឆ្លង និង​ព្យាបាល​កូវីដ-១៩​ឲ្យ​ជា​សះ​ស្បើយ​បាន​ឡើយ»។​

លោក Mdm Tarmizi មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​បាន​ព្រមានម្តង​​ហើយ​​ម្តង​​ទៀត​ដល់​សាធារណជន​កុំ​ឲ្យ​រក្សា​ទុកទំនិញ​ទាំង​នោះ ប៉ុន្តែ​មិន​ដឹង​ជា​សារមក​ពី​ណាបាន​ធ្លាក់​ទៅ​លើ​មនុស្ស​ដែល​មិន​បាន​ពិចារណា​ឲ្យច្បាស់​លាស់។

ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ មាន​វីដេអូ​​​បង្ហាញ​ឲ្យ​ឃើញ​ពី​​ប្រជា​ជន​ឥណ្ឌូនេស៊ី​កំពុង​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​​ដើម្បី​ទិញ​ទឹក​ដោះ​គោ​ម៉ាកល្បី​មួយប្រភេទ​។ ករណី​នេះ​បាន​កើត​មាន​ឡើង​ដោយសារ​តែ​ព័ត៌មានមិន​បាន​បញ្ជាក់​ថា ទឹក​ដោះ​គោ​នោះ​ម៉ាក​អ្វី​ទេ ប៉ុន្តែ​គេ​ជឿ​ថា វា​​អាច​ជួយ​បង្កើន​អង់ទីគ័រ​​ដែល​ការពារ​កូវីដ-១៩​បាន។

ភ្លាម​ៗ​នោះ តម្រូវ​ការ​ទឹកដោះ​គោ​​នោះ​បាន​កើន​ឡើងយ៉ាង​លឿន​ ហើយ​អ្នក​លក់​ត្រូវ​បាន​គេ​និយាយ​ថា បាន​ឡើង​តម្លៃ​ខ្ពស់​ដល់​ទៅ​៥​ដង​ឯណោះ។

ស្ត្រី​ឈ្មោះ Merry Sihombing បាន​និយាយ​ថា ៖«វាពិបាក​​ដើម្បី​រក​​ទិញ​ទឹក​ដោះ​គោ​នោះ​ណាស់ប៉ុន្មាន​ថ្ងៃ​នេះ អីចឹង​​ហើយ​បាន​ជា​ខ្ញុំ​បាន​ព្យាយាម​ទិញបាន​ខ្លះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គេ​ប្រាប់​ខ្ញុំ​ថា ទឹក​ដោះ​គោ​នោះ​ល្អ​ណាស់។ ខ្ញុំ​មិន​ជឿ​ថា វា​នឹង​អាច​បញ្ឈប់​មិន​ឲ្យ​គ្រួសារ​ខ្ញុំ​ឆ្លង​កូវីដ​ទេ តែ​​គ្មាន​បញ្ហា​ទេ​គ្រាន់​តែ​ប្រុង​ប្រយ័ត្ន​បន្ថែម»។

លោក​វេជ្ជបណ្ឌិត Hermawan Saputra មក​ពី​សមាគម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ឥណ្ឌូនេស៊ី (IAKMI) បាន​ឲ្យ​ដឹង​ថា ប្រជា​ជនកាន់​តែ​ច្រើន​ៗ​ឡើង​រក​វិធី​ការពារ​ខ្លួន​ឯង។

លោក​បាន​លើក​ឡើង​ថា ៖«កូវីដ-១៩​បាន​កំពុង​វាយ​ប្រហារ​មួយ​ឆ្នាំ​កន្លះ​ហើយ ហើយ​ប្រជា​ជនកំពុង​ឃើញ​ការ​រាល​ដាល​ឆ្លង​ខ្លាំងហួស​ពី​ការ​គ្រប់​គ្រង។ ប្រព័ន្ធ​សុខាភិបាល​ពោរពេញ​ដោយ​អ្នក​ជំងឺ ហើយ​មិន​មាន​សញ្ញាដែល​ជំងឺ​នេះ​ធូរ​ស្រាល​សោះ»។

«ក្នុងដំណាក់​កាល​នេះ មនុស្ស​កាន់​តែ​ច្រើន​ឡើង​មាន​អារម្មណ៍​ថា ពួក​គេ​ត្រូវ​ការការពារ​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ជា​អកុសល​ រឿង​ខ្លះ​បាន​កើត​មាន​ឡើង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ»។

លោកវេជ្ជ​បណ្ឌិត Pandu Riono អ្នក​ឯកជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យឥណ្ឌូនេស៊ី​បាន​និយាយ​ថា ៖«ជម្រើស​ល្អ​បំផុត​ដើម្បី​ការពារ​ខ្លួន​ពី​កូវីដ-១៩​គឺ​គោរព​តាម​វិធានការ​សុខាភិបាល​ ពាក់​ម៉ាស់ កុំ​ទៅ​កន្លែង​មនុស្ស​ច្រើន និង​លាង​ដៃ​ឲ្យបាន​ញឹក​ញាប់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម