Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ម៉ុងហ្គោលី នៅតំបន់ Bayan-Unjuul Soum កំពុងតវ៉ាប្រឆាំងក្រុមហ៊ុនរុករក និងខួងរ៉ែដើម្បីការពារដីរបស់ពួកគេ

បានផុស

នៅ

បច្ចុប្បន្នវាជារឿងធម្មតាទៅហើយនៅក្នុងប្រទេសម៉ុងហ្គោលី ក្នុងការចេញអាជ្ញាប័ណ្ណរុករក និងខួងរ៉ែដោយមិនពិគ្រោះយោបល់ជាមួយប្រជាជនក្នុងតំបន់ និងតំណាងរបស់ពួកគេ ហើយវាក៏មិនស្របតាមច្បាប់រដ្ឋបាលដែនដី និងច្បាប់រ៉ែម៉ុងហ្គោលី ដែលចែងថា អ្នកធ្វើសេចក្តីសម្រេចចិត្តត្រូវតែពិគ្រោះយោបល់ជាមួយអ្នកតំណាងរបស់ពលរដ្ឋ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នករស់នៅតំបន់ Bayan-Unjuul Soum ក្នុងទីក្រុង Ulaanbaatar នៃខេត្ត Tuv កំពុងប្រឆាំងនឹងក្រុមហ៊ុនចិន Kaimon Limited ដើម្បីការពារភ្នំ Altan-Ovoo ដែលត្រូវបានគេគោរពបូជាតាំងពីបុរាណកាលមក ដោយសារមន្រ្តីនៅតំបន់ Soum បានផ្តល់អាជ្ញាប័ណ្ណដោយខុសច្បាប់ដល់ក្រុមហ៊ុនរ៉ែ Erdenejas LLC (MNT) ដោយមិនបានពិគ្រោះយោបល់ជាមួយអ្នកស្រុក ហើយបានចាប់ផ្តើមធ្វើការជីករ៉ែនៅភ្នំ Altan-Ovoo ដែលនាំឲ្យមានការបាត់បង់ទឹកលើផ្ទៃដីនៅក្នុងតំបន់ ក៏ដូចជាបន្ថែមលើការខ្សោះជីវជាតិដីធ្លីពីឆ្នាំមុនៗ ។

ទន្ទឹមនោះ អ្នកចិញ្ចឹមសត្វជាច្រើនត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះ ដោយសារកង្វះទឹក និងការបំពុលដី ខណៈពួកអ្នកគង្វាលសត្វនៅតំបន់ Bayan-Unjuul Soum ជំរុញឲ្យរដ្ឋាភិបាលការពារសិទ្ធិរបស់ពលរដ្ឋរបស់ខ្លួន ដោយចោទប្រកាន់ថាមិនយកចិត្តទុកដាក់លើបញ្ហាដែលពួកគេកំពុងប្រឈមមុខ ។

នៅបទសម្ភាសន៍មួយជាមួយលោក Yondonbal អ្នកគង្វាលសត្វនៅតំបន់ Bayan-Unjuul Soum បាននិយាយថា “ខ្ញុំជាអ្នករកស៊ីវ័យក្មេង និងមានដើមកំណើតនៅតំបន់ Bayan-Unjuul soum ខេត្ត Tuv ។ ក្រុមមនុស្សខុសច្បាប់បានជីកដី និងភ្នំរបស់យើង ធ្វើឲ្យសត្វពាហនៈមិនអាចស៊ីស្មៅ និងបំពុលដល់ប្រភពទឹកទន្លេ ។ យើងមានការខកចិត្តយ៉ាងខ្លាំង ដែលមន្រ្តីមិនបានពិគ្រោះយោបល់ជាមួយប្រជាជនដែលរស់នៅទីនេះ និងតំណាងប្រជាជន Khural ថាតើត្រូវផ្តល់អាជ្ញាប័ណ្ណឬអត់ ។ ទោះយ៉ាងណាយើងតវ៉ាប្រឆាំងនឹងច្បាប់នេះ ហើយព្យាយាមដោះស្រាយអ្វីៗទាំងអស់ដោយប្រាជ្ញារបស់អ្នករកស៊ីម៉ុងហ្គោលី” ។

លោកបញ្ជាក់ថា “ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណក្នុងឆ្នាំ ២០១៥ ប៉ុន្តែមនុស្ស ៤០០ នាក់នៅក្នុងតំបន់បានបដិសេធមិនអនុញ្ញាត ហើយអភិបាលខេត្ត និងក្រុមអ្នកត្រួតពិនិត្យបរិស្ថាន បានផ្តល់អាជ្ញាប័ណ្ណខុសច្បាប់ ។ ជនជាតិម៉ុងហ្គោលីបានព្យាយាមការពារទឹកដីរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែពេលនេះរដ្ឋាភិបាលកំពុងប្តូរដីនោះជាមួយក្រុមហ៊ុន MNT ក្នុងទំហំទឹកប្រាក់ពីរបីពាន់លានដុល្លារ ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណប្រមាណ ២ ម៉ឺនអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរុករករ៉ែមួយនេះ” ។

ចំណែកអ្នកចិញ្ចឹមសត្វម្នាក់ទៀតឈ្មោះ Lkhasuren បាននិយាយថា “យើងគោរពបូជាភ្នំនេះ ។ ជីដូនជីតារបស់ខ្ញុំបានកើតមកធំឡើងរស់នៅ ហើយនៅទីបំផុតបានស្លាប់នៅទីនេះ ។ ខ្ញុំក៏នឹងរស់នៅទីនេះរហូតដល់ខ្ញុំស្លាប់ដែរ ។ ប៉ុន្តែវាមានរយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីក្រុមហ៊ុនវិនិយោគចិនបានមកជីកដីរបស់យើង ។ ធូលីក្រហមបានហោះនៅក្នុងវាលស្មៅរបស់យើងអស់រយៈពេល ៣ ឆ្នាំមកហើយ ។ គ្រួសារអ្នកចិញ្ចឹមសត្វដែលរស់នៅបានចំណាយពេលជាច្រើនថ្ងៃដើម្បីស្រោចទឹកលើអណ្តូងដែលបានរីងស្ងួតរបស់ពួកគេ ។ រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ និងបញ្ហាដែលកំពុងប្រឈមមុខចំពោះប្រជាជននៅទីនេះឡើយ ។ ទោះយ៉ាងណារដ្ឋាភិបាលត្រូវតែការពារសិទ្ធិរបស់ពលរដ្ឋខ្លួន” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ A24 News Agency

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម