Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ ហៃទី កំពុងបង្កើតរដ្ឋាភិបាលថ្មី ដោយមានតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ក្រោយការធ្វើឃាតប្រធានាធិបតី

បានផុស

នៅ

មន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា នាយកមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសហៃទីលោក Claude Joseph ដែលបានដឹកនាំប្រទេស បន្ទាប់ពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise នឹងចុះចេញពីតំណែង ហើយរដ្ឋាភិបាលថ្មីមួយនឹងត្រូវបង្កើតឡើងជាមួយលោក Ariel Henry ជានាយករដ្ឋមន្ត្រីថ្មី ។

លោក Ariel Henry
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលថ្មីដែលនឹងចូលកាន់តំណែងនៅថ្ងៃអង្គារនេះ នឹងមិនមានប្រធានាធិបតីនោះទេ ហើយនឹងត្រូវមានភារកិច្ចរៀបចំការបោះឆ្នោតថ្មី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

លោក Henry ក៏ត្រូវបានជ្រើសរើសដោយលោក Moise នៅប៉ុន្មានថ្ងៃ មុនពេលដែលលោកប្រធានាធិបតីត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះរបស់គាត់នៅឯទីក្រុង Port-au-Prince កាលពីព្រឹកថ្ងៃទី ៧ ខែកក្កដា ។

លោកប្រធានាធិបតី Jovenel Moise ដែលត្រូវគេធ្វើឃាត

មន្ត្រីរដ្ឋាភិបាលដែលជិតស្និទ្ធនឹងការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា លោក Joseph នឹងវិលត្រឡប់មករកមុខតំណែង ជារដ្ឋមន្រ្តីក្រសួងការបរទេស នៅក្នុងរដ្ឋាភិបាលថ្មីដែលនឹងត្រូវបង្កើតឡើងនៅថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសហៃទីគ្មានសភាកំពុងធ្វើការឡើយ ហើយកំពុងស្ថិតនៅក្នុងវិបត្តិនយោបាយ និងសន្តិសុខ នៅពេលដែលលោក Moise វ័យ ៥៣ ឆ្នាំត្រូវបានបាញ់សម្លាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ France24

ចុចអាន ៖ ហៃទី កំណត់បានមុខសញ្ញាជនសង្ស័យធ្វើឃាតប្រធានាធិបតីបន្ថែមទៀត មានទាំងអតីតសមាជិកព្រឹទ្ធសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម