Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើងឆេះព្រៃធំបំផុតនៅអាមេរិក ដុតកម្ទេចផ្ទៃដីជាង ១២ម៉ឺនហិកតា ព្រមទាំងបំផ្លាញផ្ទះនិងអគារជាច្រើន

បានផុស

នៅ

នៅរដ្ឋ Oregon សហរដ្ឋអាមេរិក ភ្លើងឆេះព្រៃធំបំផុតរបស់ប្រទេសនេះ បានឆាបឆេះលើផ្ទៃដីជាង ១២ម៉ឺនហិកតា ដែលជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។

អ្នកពន្លត់អគ្គិភ័យជាង ២,០០០នាក់ កំពុងតែប្រយុទ្ធទប់ទល់នឹងភ្លើងឆេះព្រៃ Bootleg Fire ដែលជាអគ្គិភ័យដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋ Oregon។

ចាប់តាំងពីការចាប់ផ្តើមកាលពីថ្ងៃទី៦ខែកក្កដាមក អគ្គិភ័យនេះ បានដុតបំផ្លាញតំបន់មួយដែលមានទំហំធំជាងទីក្រុង Los Angeles ទៅទៀត។

វាជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗជាង៨០ ដែលកំពុងឆាបឆេះទូទាំងរដ្ឋចំនួន១៣ របស់សហរដ្ឋអាមេរិក ខណៈអគ្គិភ័យទាំងនោះ ត្រូវបានគេអះអាងថា ជំរុញដោយរលកកម្តៅនិងខ្យល់បក់ខ្លាំង។

ភ្លើងឆេះព្រៃ Bootleg Fire បានបង្ខំឲ្យប្រជាជនយ៉ាងតិច ២,០០០ នាក់មកពីតំបន់ជនបទ បោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ។ យ៉ាងហោចណាស់ផ្ទះនិងអគារចំនួន ១៦០ ត្រូវបានដុតបំផ្លាញ គិតមកត្រឹមពេលនេះ។

មជ្ឈមណ្ឌលជម្លៀសចំនួនពីរ ត្រូវបានបង្កើតឡើងសម្រាប់អ្នករស់នៅក្នុងទីក្រុងមួយចំនួន រួមមានទាំង Klamath Falls និង Redmond ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រជាជនកូរ៉េខាងជើងភ័យខ្លាចត្រូវប្រហារជីវិត ក្រោយមានភ្លើងឆេះព្រៃក្បែរមូលដ្ឋានមីស៊ីលរបស់លោក គីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម