Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិត ពន្យល់ពីការព្យាបាលអ្នកជំងឺកូវីដតាមដំណាក់កាល ពីស្រាលនិងធ្ងន់ធ្ងរខ្លាំង រហូតត្រូវបំពាក់អុកស៊ីសែន

បានផុស

នៅ

គោលការណ៍នៃការព្យាបាលអ្នកជំងឺកូវីដ ជាចម្បងនោះគឺការផ្ដល់ថ្នាំឲ្យបានទាន់ពេលវេលា ប្រសិនបើថ្នាំត្រូវបានព្យាបាលនៅពេលវេលាខុស វានឹងមិនមានប្រសិទ្ធភាពទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Thanee Thanyawan អ្នក​ឯកទេស​ខាង​ជំងឺ​សួត​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សហរដ្ឋអាមេរិក ​បាន​ពន្យល់​អំពី​ការ​ព្យាបាល​ ពី​កម្រិត​ស្រាលរហូតដល់ដំណាក់កាល​​ធ្ងន់ធ្ងរ​ខ្លាំង។

ដំណាក់កាល​ដំបូង​ នៃ​ការ​ឆ្លង​ គឺ​យើង​មាន​គោលបំណង​កាត់បន្ថយ​ចំនួន​មេរោគ​ឲ្យ​បាន​លឿន​បំផុត ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ផ្ដល់​ថ្នាំ​ប្រឆាំង​វីរុស។

ដំណាក់កាល​ទី ២ អ្នកជំងឺចាប់ផ្តើម​រលាក​ក្នុង​ខ្លួន​ ដោយសារ​មុខងារ​មិន​ធម្មតា​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ នេះ​បណ្ដាល​ឲ្យ​សរីរាង្គ​ជា​ពិសេស​សួត​នឹង​​ខូច។ ការ​ព្យាបាល​នៅ​ដំណាក់កាល​នេះ​ ត្រូវ​ការ​ថ្នាំ​ដើម្បី​បង្ក្រាប​ភាព​ស៊ាំ​ ដែល​មាន​មុខងារ​ច្រើន​ពេក​ ដូចជា​ថ្នាំ​ស្តេរ៉ូអ៊ីត​ជាដើម។

ដំណាក់កាល​ទី ៣ ត្រូវ​បាន​ចាត់​ទុក​​ជា​រយៈ​ពេល​ព្យាបាល​ដ៏​សំខាន់។ រយៈ​ពេល​នេះ​ខ្លី​ណាស់ ​វា​ចាំបាច់​ក្នុងការធ្វើ​រោគវិនិច្ឆ័យ ​ការ​ព្យាបាល​ទាន់​ពេល​វេលា។ កម្រិត​នេះ​រោគសញ្ញា​នឹង​កាន់​តែ​អាក្រក់​ទៅៗ ចំណែក​ការ​ដកដង្ហើម​ស្ទើ​ពុំ​រួច​ ហើយ​បើ​អ្នក​ជំងឺ​មិន​អាច​ប្រឹង​ដកដង្ហើម​បានទេ ​​វា​ឈាន​ទៅ​បរាជ័យ ​ហើយ​ការ​រលាក​ក្នុង​រាងកាយ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។

ថ្នាំប្រឆាំងវីរុស​នឹងរារាំងភ្នាក់ងាររលាក interleukin-6 ដើម្បី​បញ្ឈប់មុខងារ​មិន​ធម្មតា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​បណ្ដាល​ឲ្យ​រលាក​សួត (ប្រសិនបើថ្នាំអាចផ្តល់​តាមពេល​ត្រឹមត្រូវ​​)។ ជាពិសេស​អ្នកជំងឺ​នឹង​អាច​ចៀស​ផុត​ការ​បំពាក់​បំពង់​ខ្យល់អុកស៊ីសែន។ ថ្នាំនេះប្រសិនបើ​មិនត្រូវបានផ្តល់​ឲ្យ​ត្រឹមត្រូវឬលឿន​ពេក​និង​យឺត​ពេក វា​មិនមាន​ប្រសិទ្ធភាព​ទេ។ ប្រសិនបើ​រោគសញ្ញាមិនត្រូវ​បានបញ្ឈប់នៅ​ដំណាក់កាល​នេះ​ វា​នឹង​ឈានចូល​ដល់​ដំណាក់កាលទី ៤ (ជា​ដំណាក់កាល​ធ្ងន់ធ្ងរ)។

ដំណាក់កាល​ទី ៤ ជា​អ្នក​ជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ​រហូត​ដល់​ត្រូវ​ចូល ICU ហើយ​ត្រូវ​ដាក់​បំពង់​ខ្យល់​ជាចាំបាច់។ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការរលាក ​​អាច​គ្មាន​ប្រសិទ្ធភាព​និង​គ្មាន​ប្រយោជន៍។ ការព្យាបាលសំខាន់ក្នុងអំឡុងពេលនេះ ​គឺ​ដើម្បី​រក្សា​និរន្តរភាព​ដោយ​ប្រើ​បំពង់​ខ្យល់​ផ្ដល់​ឲ្យ​អ្នក​ជំងឺ ​នូវ​អុកស៊ីសែន​គ្រប់គ្រាន់​ និង​ពេលវេលា​ដើម្បី​ជា​សះស្បើយ។

វេជ្ជបណ្ឌិត​អាច​ផ្តល់​ថ្នាំ sedatives ដើម្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​របស់​អ្នក​ជំងឺ ​កាត់បន្ថយ​តម្រូវការ​អុកស៊ីសែន​របស់​រាងកាយ។ អ្នកជំងឺ​ដែល​មាន​អុកស៊ីសែន​ទាប ​ក៏​អាច​តម្រូវ​ឲ្យ​ប្រើ​អុកស៊ីសែន ECMO បន្ថែម (អុកស៊ីសែន Extracorporeal Membrane ) ។

ទោះជាយ៉ាងណាក៏ដោយ ​អុកស៊ីសែន ECMO នេះ​មានផលប៉ះពាល់នៅក្នុងខ្លួន​ ហើយ​មិន​ជួយអ្នកជំងឺ​ឲ្យ​ជាសះស្បើយ​គ្រប់គ្នា​នោះទេ។ ប៉ុន្តែ​វា​អាច​រក្សា​កម្រិតអុកស៊ីសែន​ក្នុងខ្លួន​ ដើម្បី​រង់ចាំអ្នក​ជំងឺ​អាចជាសះស្បើយឡើងវិញ (អាស្រ័យលើស្ថានភាព)។ លើសពីនេះ​ទៀត​ ដំណាក់កាលទី ៤ ត្រូវបានត្រួតពិនិត្យ ការពារ និងព្យាបាលចំពោះផលវិបាកផ្សេងៗ​ដូចជា ការឆ្លងបាក់តេរី ឬភាពស្មុគស្មាញ​នៃ​ផ្សិត ការ​ខ្សោយ​តំរងនោម​ ឬដុំសាច់ក្នុងផ្នែកផ្សេងៗ។ ល។

នៅ​ដំណាក់កាល​ទី ៤ អ្នក​ជំងឺខ្លះ​បានជាសះស្បើយ និងមានភាពប្រសើរឡើង​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​ប្រសើរ​ និង​ស្លាប់​ដោយសារ​ផល​វិបាក​ផ្សេងៗ។

ការ​ព្យាបាល​កូវីដ​មិនមែន​ងាយស្រួល ​ដូច​ជំងឺ​ផ្សេង​ឡើយ ​វា​ត្រូវ​ការ​ពេល​វេលា​និង​ដំណាក់កាល​នីមួយៗ ​នៃ​​ស្ថានភាព​និង​សុខភាព​របស់​អ្នក​ជំងឺ។ ដូច្នេះ​ហើយ​ ត្រូវ​តែ​ការពារ​ខ្លួនឲ្យមែនទែន ​កុំ​ក្លាហាន​ក្នុង​សម័យ​កូវីដ​ ដើរ​ចេញ​ក្រៅ​ផ្ទះ ឬ​មាន​ការ​ជួប​ជុំ​មិត្តភ័ក្ដិ​ ភឿនបន​ឬ​ដៃគូ​ទំនាក់ទំនង ហើយ​តែង​គិត​ថា​ជា​រឿង​ធម្មតា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ

ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច

ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម