Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ព្រមានពលរដ្ឋរបស់ខ្លួន កុំធ្វើដំណើរទៅ ចក្រភពអង់គ្លេស

បានផុស

នៅ

សហរដ្ឋអាមេរិក បានព្រមានពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅចក្រភពអង់គ្លេស ដោយសារតែការកើនឡើងនៃករណីវីរុសបំប្លែងខ្លួន Delta។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានចេញសេចក្តីណែនាំនេះ កាលពីថ្ងៃចន្ទ ដែលជាថ្ងៃ ប្រទេសអង់គ្លេស ដកច្បាប់បិទខ្ទប់របស់ខ្លួន ស្ទើរតែទាំងស្រុង។

ឥឡូវនេះ ចក្រភពអង់គ្លេស ស្ថិតនៅលើកំពូលគេនៃការណែនាំធ្វើដំណើររបស់សហរដ្ឋអាមេរិក ដែលព្រមានថា សូម្បីតែអ្នកដំណើរដែលទទួលវ៉ាក់សាំងពេញលេញ ក៏អាចមានគ្រោះថ្នាក់ដែរ។

វាជាការខកចិត្តមួយចំពោះក្តីសង្ឃឹមដែរថា ការធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងអង់គ្លេស អាចបើកឡើងវិញនៅរដូវក្តៅនេះ។ ក្រុមការងារធ្វើដំណើររវាងប្រទេសទាំងពីរ ត្រូវបានបង្កើតឡើង ហើយបានប្រជុំគ្នាជារៀងរាល់សប្តាហ៍។

បច្ចុប្បន្ន ព្រំដែនអាមេរិកត្រូវបានបិទសម្រាប់ប្រជាជនមកពីចក្រភពអង់គ្លេស លើកលែងតែពួកគេមានសញ្ជាតិអាមេរិក។ ចក្រភពអង់គ្លេស បានដាក់សហរដ្ឋអាមេរិកនៅក្នុងបញ្ជីពណ៌លឿងរបស់ខ្លួន ដែលមានន័យថា អ្នកដំណើរអាចមកទីនេះ ហើយមិនចាំបាច់ធ្វើចត្តាឡីស័កទេ ប្រសិនបើពួកគេចាក់វ៉ាក់សាំងគ្រប់ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Delta វាយលុកខ្លាំងនៅអាមេរិក មួយថ្ងៃ ឆ្លងជាង ៣ម៉ឺននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម