Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋអាជ្ញាស៊ើបអង្កេតពន្ធរបស់កូនប្រុស Joe Biden ត្រូវរង់ចាំរហូតដល់ចប់ការបោះឆ្នោត ទើបធ្វើសកម្មភាព

បានផុស

នៅ

រដ្ឋអាជ្ញាសហព័ន្ធដែលស៊ើបអង្កេតពន្ធរបស់លោក Hunter Biden ត្រូវបានគេរាយការណ៍ថា ត្រូវរង់ចាំរហូតដល់ការបោះឆ្នោតចប់ ដើម្បីស្វែងរកដីកាឆែកឆេរ។

លោក Hunter Biden

លោក David Weiss មេធាវីរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Delaware បានចាប់ផ្តើមស៊ើបអង្កេតលើកូនប្រុសប្រធានាធិបតីនៅឆ្នាំ ២០១៨ ប៉ុន្តែបានសម្រេចចិត្តកាលពីរដូវក្តៅមុន ដើម្បីផ្អាកការស្វែងរកដីកាឬចេញដីការបស់គណៈវិនិច្ឆ័យវិញ ក្នុងគោលបំណងមិនចង់ជូនដំណឹងដល់សាធារណជនអំឡុងពេលបោះឆ្នោត។

លោក Weiss គឺជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលត្រូវបានតែងតាំងឲ្យឈរឈ្មោះជាអចិន្រ្តៃយ៍ដោយអតីតប្រធានាធិបតីលោក Donald Trump ក្នុងឆ្នាំ ២០១៨ តាមអនុសាសន៍របស់សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យពីររូបរបស់លោក មកពីរដ្ឋ Delaware។

លោក David Weiss មេធាវីរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Delaware

ការិយាល័យរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនូវសំណើរបស់ Fox News ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។

លោក Weiss បានចាប់ផ្តើមស៊ើបអង្កេតការធ្វើអាជីវកម្មរបស់លោក Biden ជាមួយចិននិងអ៊ុយក្រែនក្នុងឆ្នាំ ២០១៨ ក៏ដូចជាការលាងលុយកខ្វក់ដែលអាចកើតមានផងដែរ។ បន្ទាប់មក លោកបានផ្តោតការយកចិត្តទុកដាក់ ទៅលើថាតើលោក Biden បានបង់ពន្ធលើប្រាក់ចំណូលទាំងអស់របស់គាត់ដែររឺក៏អត់។

លោក Hunter Biden (ឆ្វេង) និងលោក Joe Biden

នៅពេលដែលក្រុមអ្នកស៊ើបអង្កេតបានត្រៀមខ្លួនរួចរាល់ ដើម្បីចេញដីកាឆែកឆេរ, រដូវកាលបោះឆ្នោតគឺជិតមកដល់ ហើយលោក Weiss ត្រូវបានគេរាយការណ៍ថា ខ្លាចសាធារណជនដឹងអំពីការស៊ើបអង្កេតនេះ ហើយវានឹងក្លាយជារឿងនយោបាយ។

លោក Weiss មិនត្រូវបានគេដកស្រង់សម្តីនៅក្នុងរឿងនេះទេ ហើយការិយាល័យរបស់លោកនឹងមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ Fox News ឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FOX

ចុចអាន៖ លោក បៃដិន៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហោះព័ត៌មានមិនពិត “កំពុងសម្លាប់មនុស្ស”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម