Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាសទេសចរណ៍របស់មហាសេដ្ឋី Jeff Bezos ចាប់ផ្តើមហោះលើកដំបូង

បានផុស

នៅ

មហា​សេដ្ឋី​​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​​បំផុត​លោក Jeff Bezos បាន​ធ្វើ​ដំណើរ​រយៈ​ពេល​ខ្លី​ទៅ​កាន់​ទី​អាវកាស​ក្នុង​ការ​ហោះ​ហើរ​លើក​ដំបូង​នៃ​នាវា​រុក្កែត​របស់​លោក​គឺ New Shepard។

ក្នុង​ការ​ហោះ​ហើរ​នេះ លោក​ត្រូវ​បាន​រួម​ដំណើរ​ដោយ​បង​ប្រុស​លោក Mark Bezos លោក​យាយ​ Wally Funk អាយុ​៨២ឆ្នាំ​​ដែល​ជា​អ្នក​ជំនាញ​ខាង​ដំណើរ​​​​អាវកាស និង​កូនសិស្ស​អាយុ​១៨​ឆ្នាំ​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួក​គាត់​បាន​ស្ថិត​នៅ​ក្នុង​គម្រប់​ក្បាល​​យាន​ដែល​​មាន​បង្អួច​​ធំ​ៗ​​​ហោះ​ហើរ​ទៅ​ក្នុង​លំហ​អាវកាស​ដែលទទួល​បាន​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​​​នៃ​ផែន​ដី។

នៅ​ពេល​ដែល​យាន​បាន​វិល​ចុះ​ក្រោម​ដើម្បី​វិល​ត្រឡប់​មក​វិញ បន្ទាប់​ពី​ចំណាយ​ពេលហោះ​ហើរ​​អស់​១០​នាទី ១០​វិនាទី លោក Jeff Bezos បាន​លាន់​មាត់​ថា ៖«​ថ្ងៃ​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​!»។

យានអាវកាស New Shepard ត្រូវ​​សាង​សង​ឡើង​ដោយ​ក្រុមហ៊ុន​​ Blue Origin របស់​លោក Bezos ដែល​ត្រូវ​រចនា​ឡើង​ដើម្បី​បម្រើ​ទី​ផ្សារទេសចរណ៍​ទៅ​កាន់​​​លំហ​ទី​អាវកាស។

ស្ថាបនិក Amazon លោក Bezos និង​អ្នក​ចូល​រួមនៅ​ក្នុង​អ្វី​ដែល​ហៅ​ថា «ដំណើរ​ទីអាវកាស​មហា​សេដ្ឋី»ទទួល​បាន​ការ​រិះ​គន់​ចំពោះ​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​ជិះ​កម្សាន្ត​របស់​អ្នក​មាន​ទ្រព្យ។ អ្នក​រិះ​គន់​និយាយ​ថា ប្រាក់​គួរ​ចំណាយ​​លើ​បង្កើន​ប្រាក់​ខែ​ដល់​បុគ្គលិក ឬ​ក៏​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ទោះ​បី​ជា​យ៉ាង​ណា លោក Bezos បាន​ទទួច​ថា លោក​មាន​ចក្ខវិស័យបរិស្ថាន​មួយ។ លោក​ថា ៖«យើង​ត្រូវ​ការយក​ឧស្សាហកម្ម​ធុន​ធ្ងន់​​​ទាំង​អស់ ឧស្សាហកម្ម​បំពុល​ទាំង​អស់ និង​ផ្លាស់​ប្តូរ​វា​ចូល​​ទៅ​ក្នុង​លំហ​អាវកាស ហើយ​រក្សាផែន​ដី​ឲ្យ​ស្រស់​ស្អាត​ដូច​ត្បូង»។

លោក​បន្ត​ថា ៖«​វា​នឹង​ត្រូវ​ចំណាយ​ពេល​រាប់​ទសវត្សរ៍​ដើម្បី​សម្រេច​បាន​គោល​ដៅ ប៉ុន្តែ​អ្នក​ត្រូវ​ចាប់​ផ្តើម ហើយ​ចាប់​ផ្តើម​រឿង​ធំ​ជា​មួយ​ជំហាន​តូច​ៗ…នោះ​ជា​អ្វី​ដែល​ជា​បេសកកម្ម​ទេសចរណ៍​តាម​គន្លង​តូចៗ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ វាឲ្យ​យើង​អនុវត្ត​ជា​បណ្តើរ​ៗ»។

សម្រាប់​ការ​ធ្វើ​ដំណើរ​នេះ​​ជា​ការ​ហោះហើរ​ដែល​មាន​មនុស្សអាយុ​ច្រើន​បំផុត​ទៅ​កាន់​លំហ​អាវកាស​គឺ​លោក​យាយ Funk និង​មនុស្ស​ក្មេង​ជាង​គេ​បំផុត​ដែល​ជា​សិស្ស​គឺ Oliver Daemen៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម