អាមេរិក-វៀតណាម ព្រមព្រៀង​ពង្រឹង​កិច្ច​សហការ​ផ្នែក​យោធា​ឲ្យ​ច្រើន​ជាង​មុន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិក-វៀតណាម ព្រមព្រៀង​ពង្រឹង​កិច្ច​សហការ​ផ្នែក​យោធា​ឲ្យ​ច្រើន​ជាង​មុន

Published

on

ទីប្រឹក្សា​សន្តិសុខជាតិ​នៃ​សេតវិមាន​អាមេរិក លោក Robert O’Brien បាន​បំពេញ​ទស្សនកិច្ច ២ថ្ងៃ ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​ធ្វើ​ឡើង​កាល​ពី​ចុងសប្តាហ៍​មុន។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគីទាំង​ពីរ បាន​ព្រម​ព្រៀង​ពង្រឹង​កិច្ចស​ហប្រតិបត្តិការយោធា និងរួម​គ្នា​រក្សា​សន្តិសុខក្នុង​តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក Robert O’Brien បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន នៃ​រដ្ឋាភិបាលហាណូយ រាប់បញ្ចូល​ទាំង​នាយករដ្ឋមន្ត្រីរៀមណាម Nguyen Xuan Phuc រដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក To Lam រដ្ឋមន្ត្រីការពារជាតិ លោក Ngo Xuan Lich ក៏​ដូច​ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​ លោក Binh Minh ជាដើម។

ដំណើរទស្សនកិច្ច​របស់​លោក Robert O’Brien នៅ​ពេល​នេះ ត្រូវ​គេ​មើល​ឃើញ​ថា មិន​សូវ​ជាមាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​សន្តិសុខក្នុង​តំបន់នោះ​ឡើយ ដោយ​សារ​រដ្ឋបាល​លោក Donald Trump បាន​ធ្លាក់​ឆ្នោត ហើយ​ភាព​ស្រពិចស្រពិល​ក្នុង​ការ​រៀប​ចំរដ្ឋាភិបាល​ថ្មីរបស់​លោក Joe Biden នៅ​ធ្វើ​ឲ្យ​ពិភពលោក ពិសេស​រដ្ឋាភិបាល​វៀតណាម កំពុង​រង់ចាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ថាតើ​រដ្ឋាភិបាល​ថ្មី​អាមេរិក អាចកាន់​តែពង្រឹង​ចំណងមិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​បាន​ ឬយ៉ាង​ណា៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Hanoi Times     

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services