Connect with us

ព័ត៌មានអន្ដរជាតិ

មូល​និធិ​ពុទ្ធសាសនា​តៃវ៉ាន់មួយ​ទិញ​វ៉ាក់សាំង​ BioNTech​ ៥​លាន​ដូស​ជូន​រដ្ឋាភិបាល

បានផុស

នៅ

មូលនិធិ​សង្ឃពុទ្ធសាសនា​ដ៏​ធំ​មួយ​នៅ​កោះ​តៃវ៉ាន់​​​នឹង​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ BioNTech ចំនួន​៥​លាន​ដូស​​តាម​រយៈ​​ទី​ភ្នាក់​ងារ​លក់​​ចិន​របស់​ក្រុម​ហ៊ុន​​​អាល្លឺម៉ង់​។

មូលនិធិពុទ្ធសាសនា Tzu Chi Foundation បាន​និយាយ​ថា ខ្លួនបាន​កំពុង​ដេញ​ថ្លៃ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង ហើយ​រដ្ឋាភិបាល​តៃវ៉ាន់​​បាន​អនុញ្ញាត​ឲ្យ​មូលនិធិ​​ពុទ្ធសាសនា​ចរចារ​​ក្នុង​នាម​រដ្ឋាភិបាល​ដើម្បី​ទទួល​បាន​វ៉ាក់សាំង។ វ៉ាក់សាំង​​នឹង​ត្រូវ​បរិច្ចាគ​ទៅ​រដ្ឋាភិបាល​ដើម្បី​ចាក់​ដល់​ប្រជា​ជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ប្រកាស​​បង្ហោះ​លើផេក Facebook មូលនិធិពុទ្ធសាសនា​ Tzu Chi បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ចុះ​កុងត្រា​​លើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធហុងកុង Shanghai Fosun Pharmaceutical Group ដែល​មាន​សិទ្ធិ​លក់​វ៉ាក់សាំង​នៅ​ប្រទេស​ចិន ម៉ាកាវ និង​តៃវ៉ាន់។

សេចក្តី​ប្រកាស​បាន​បន្ត​ថា ៖«​​បន្ទាប់​ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​លទ្ធកម្ម​វ៉ាក់សាំង​ដោយជោគជ័យ​ វ៉ាក់សាំង​ដែល​ទិញ​ទាំង​អស់​នឹង​ត្រូវ​បរិច្ចាគ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​​ប្រើ​ប្រាស់​ក្នុង​ការ​ចាក់​ដល់​ប្រជា​ជន»។ ប៉ុន្តែ​​សេចក្តី​ប្រកាស​មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​ត្រូវ​ទៅ​មក​ដល់​ទេ។

ការ​ទិញ​វ៉ាក់សាំង​របស់​មូលនិធិ​ពុទ្ធសានា​នេះ​បាន​កើត​មាន​ឡើង​​ បន្ទាប់​ពី​វ៉ាក់សាំង​​១០​លាន​ដូស​ត្រូវ​បាន​ទិញ​ដោយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​តៃវ៉ាន់​២​គឺ TSMC និង Foxconn plus Foxconn កាល​ពី​ដើម​ខែ​កក្កដា​ ក៏​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​រដ្ឋាភិបាល​ដែរ។

អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋ​មន្ត្រី​តៃវ៉ាន់ លោក Lo Ping-cheng បាន​សម្តែង​ការ​អរគុណ​របស់​រដ្ឋាភិបាល​​ដល់​មូលនិធិពុទ្ធសាសនា Tzu Chi ដោយ​និយាយ​ថា បូក​បញ្ចូល​គ្នា​នឹង​មាន​វ៉ាក់សាំង​១៥​លាន​ដូស។

មន្ត្រី​មូលនិធិ​ Tzu Chi

រដ្ឋាភិបាល​តៃវ៉ាន់​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន និង​មូលនិធិ​ពុទ្ធសាសនា Tzu Chi ចរចារ​ជា​មួយក្រុម​ហ៊ុន​វ៉ាក់សាំង BioNTech បន្ទាប់​ពី​សម្ពាធ​ពី​សាធារណៈ​ដែល​រដ្ឋាភិបាលមាន​ការ​យឹត​យាវ​ក្នុង​រក​វ៉ាក់សាំង​ចាក់​ដល់​ប្រជា​ជន។

ក្រុម​ហ៊ុន BioNTech ផលិត​វ៉ាក់សាំង​ជា​មួយ Pfizer ប៉ុន្តែ​ Pfizer មិន​អាច​លក់​​ដោយ​ផ្ទាល់​ទៅ​តៃវ៉ាន់​ទេ ដូច្នេះ​ BioNTech មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ទៅ Fosun។

រដ្ឋាភិបាល​តៃវ៉ាន់​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​រាប់​លាន​ដូស​រួច​ហើយ ខណៈ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​បាន​បរិច្ចាគ​​វ៉ាក់សាំង Moderna និង AstraZeneca ជិត​៦​លាន​ដូស។

រហូត​ដល់​ពេល​នេះ មាន​ប្រហែល​ជា​២០​%​នៃ​ប្រជា​ជន​តៃវ៉ាន់​២៣.៥​លាន​នាក់​ហោច​ណាស់​ចាក់​បាន​មួយ​ដូស ហើយ​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​ចាក់​ដល់​ប្រជា​ជន​ស្រប​ពេលឥឡូវ​នេះ​ស្ថានភាព​កូវីដ-១៩​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​បាន​ល្អ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម