ជោគជ័យខ្លាំងឡើងៗ លោក ប្រាយុទ្ធ ឲ្យបង្កើតគណៈកម្មាធិការ សិក្សាយកថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ទៅព្យាបាលកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ជោគជ័យខ្លាំងឡើងៗ លោក ប្រាយុទ្ធ ឲ្យបង្កើតគណៈកម្មាធិការ សិក្សាយកថ្នាំផលិតពីស្មៅប្រមាត់មនុស្ស ទៅព្យាបាលកូវីដ

បានផុស

នៅ

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានណែនាំឲ្យអាជ្ញាធរ បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាពីការប្រើប្រាស់ថ្នាំដែលផលិតពីស្មៅប្រមាត់មនុស្ស យកទៅព្យាបាលអ្នកជំងឺ កូវីដ រោគសញ្ញាស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលត្រូវបានកោះប្រជុំ ដើម្បីពិភាក្សាអំពីវិធានការបន្ថែម ក្នុងគោលបំណងជួយទប់ស្កាត់ការផ្ទុះឡើងនៃ ជំងឺកូវីដ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលសាធារណៈ លោក Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការនេះ។

គណៈកម្មាធិការនេះ នឹងសម្របសម្រួលការសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាព របស់ស្មៅប្រមាត់មនុស្ស លើអ្នកជំងឺកូវីដ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃផងដែរ។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Somsak Thepsutin ដែលបានជំរុញឲ្យរដ្ឋាភិបាល បង្កើនការប្រើប្រាស់ឱសថបុរាណលើអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល។ ហើយរឿងនេះផងដែរ បានកើតឡើងចំពេលមានកង្វះខាតវ៉ាក់សាំង ដែលនាំឲ្យមានការរិះគន់ដល់រដ្ឋាភិបាល។

សំណើរបស់លោក បានភ្ជាប់មកជាមួយភ័ស្តុតាងបង្ហាញពីភាពជោគជ័យរបស់នាយកដ្ឋានកែប្រែ ក្នុងការព្យាបាលអ្នកទោសចំនួន ១២,៣៧៦ នាក់ ដែលបានឆ្លងមេរោគកូវីដ ដោយប្រើស្មៅប្រមាត់មនុស្ស។

មុនពេលចេញវេជ្ជបញ្ជាឱសថបុរាណ ដល់អ្នកទោសដែលឆ្លងរោគ លោក Somsak បាននិយាយថា លោកបានសិក្សាព័ត៌មានពីនាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ ដែលបានណែនាំឲ្យប្រើឱសថផលិតពីស្មៅប្រមាត់មនុស្ស កម្រិត ១៨០ មីលីក្រាម រយៈពេល ៥ ថ្ងៃជាប់ៗគ្នា លើអ្នកជំងឺដែលមានរោគសញ្ញាស្រាល។

ដោយលើកឡើងពីការស្រាវជ្រាវដដែលនេះ លោករដ្ឋមន្រ្តីបាននិយាយថា ស្មៅប្រមាត់មនុស្សចំនួន ៦០០ គីឡូក្រាម អាចប្រែក្លាយទៅជាថ្នាំចំនួន ៣៧៥,០០០ គ្រាប់។

លោកបន្តថា ថ្នាំសរុបចំនួន ៣.១ ពាន់លានគ្រាប់ នឹងត្រូវការសម្រាប់គ្របដណ្ដប់លើជនជាតិថៃទាំងអស់។

ឥឡូវនេះ នាយកដ្ឋានកែប្រែ មានគម្រោងផលិតឱសថបុរាណប្រហែល ៥០ លានគ្រាប់ ក្នុងរយៈពេល ៤ ខែទៀត ជាមួយគោលដៅចេញវេជ្ជបញ្ជាដល់ប្រហែល ៥០ ភាគរយនៃចំនួនអ្នកជាប់ពន្ធនាគារ។

ដោយសារតែគុណប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ ស្មៅប្រមាត់មនុស្ស បានក្លាយជាដំណាំរកប្រាក់ចំណូល ដែលឥឡូវនេះមានតម្រូវការខ្ពស់ក្នុងវិស័យនាំចេញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ឱសថបុរាណព្យាបាលកូវីដ កំពុងត្រូវប៉ាន់នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ១​លាន​ដូ​ស​បន្ថែម​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ

ជីវិតកម្សាន្ដ១១ នាទី មុន

ភរិយា​ស្ដេច​ប្រដាល់ អេ ភូ​ថង បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​ស្វាមី

សេចក្ដីជូនដំណឹង៤៥ នាទី មុន

សេចក្តីជូនដំណឹង ស្តីពីការងារ ជួសជុលផ្លូវ​មេតុង​មេ ដាក់លូ សាងសង់ក្បាលលូ និង​ដាក់​ស្លាកព័ត៌មាន នៅ​ភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង

សុខភាព៤៩ នាទី មុន

ទូរសព្ទដៃអាចជាភ្នាក់ងារចម្លងកូវីដ ខណៈវីរុសអាចលាក់ខ្លួនលើស្រ្គីនរហូត៤ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឈ្មួញនាំសត្វក្របីឆ្លងដែនទៅប្រទេសវៀតណាម ផ្គើននឹងបំរាមអាជ្ញាធរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services