Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនជប៉ុនជឿថា អាចការពារកូវីដបាន​ បើក្នុងខ្លួនមានសារធាតុ 5-ALA

បានផុស

នៅ

ទោះបីជាមានវ៉ាក់សាំងកំពុងស្រោចលើពិភពលោក ក៏ភាគីជាច្រើនបានខិតខំស្រាវជ្រាវ ដើម្បីរកវិធីផ្សេងៗ មកការពារនិងប្រឆាំងការឆ្លងវីរុស ។ 5-ALA គឺជា​សារធាតុ​មួយ​ផ្សេងទៀត ​ដែល​ទំនង​ជា​ជួយ​ការពារ​ការ​ឆ្លង​ពីកូវីដ ១៩​ បើក្នុងខ្លួនយើងមានសារធាតុទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

5-ALAជា​អ្វី?

5-Aminolevulinic acid or 5-ALA គឺ​ជា​អាស៊ីត​អាមីណូធម្មជាតិ ​ដែល​អាចបង្កើតដោយរាងកាយ​មនុស្ស​ និង​សត្វ​ក៏​ដូច​ជា​រុក្ខជាតិ។ ចំពោះ​មនុស្ស​វិញ​ អាស៊ីដ​អាមីណូ​នេះ​ ប្រែ​ទៅ​ជា heme នៅ​ក្នុងខ្លួន​ ដោយ​ចាប់ជាតិ​ដែក​ ហើយ​ចាប់ដោយ​ប្រូតេអ៊ីនគ្លូលីន​ ដែលជាប្រូតេអ៊ីនសំខា​ន់នៅ​ក្នុង​កោសិកា​ឈាម​ក្រហម។ អេម៉ូក្លូប៊ីន​ដើរ​តួ​ជា​អ្នក​បញ្ជូន​អុកស៊ីសែន​ ដើម្បី​បង្កើត​ថាមពល​នៅ​គ្រប់​ផ្នែក​នៃ​រាងកាយ។ ដូច្នេះ​អាស៊ីត​អាមីណូ​ប្រភេទ​នោះ​ ត្រូវ​បាន​គេ​ហៅ​ថា​ប្រភព​ថាមពល។

អត្ថប្រយោជន៍​នៃ 5-ALA

សព្វថ្ងៃ 5-ALA ត្រូវ​បាន​ប្រើ​ជា​សមាសធាតុ​ផ្សំ​នៃ​ថ្នាំជាច្រើន ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រួម​មាន គ្រុនចាញ់ ទឹកនោមផ្អែម និង​ជំងឺ​ធ្លាក់​ទឹកចិត្ត។ លើសពីនេះទៀតសារធាតុ​នេះ ​ត្រូវបានប្រើ​សម្រាប់​គោលបំណង​សុខភាព។

ជួយ​ការពារ​ការឆ្លងមេរោគកូវីដ ១៩ ( មាន​ក្នុង​អាហារ​បំប៉ន )

ការ​ស្រាវជ្រាវត្រូវបានធ្វើឡើង​ដោយសាកលវិទ្យាល័យ ណាហ្គា សាគី​ និង​ក្រុមហ៊ុន​ឱសថ Neopharma ប្រទេស​ជប៉ុន។ តាម​រយៈការដាក់កំហាប់ 5-ALA ទៅក្នុងកោសិកា​ដែលមាន ​វាត្រូវ​បាន​គេរក​ឃើញ​ថា​ នៅ​ឯ​កំហាប់ជាក់លាក់នៃ 5-ALA វា​មាន​ឥទ្ធិពល​រារាំងលើការឆ្លងវីរុស sars-cov-2 ។

ជាទូទៅជាង ៩០ ភាគរយ​នៃ ATP ជាថាមពលនៃរាងកាយរបស់មនុស្ស​ ត្រូវធ្វើសកម្មភាព។ វា​បាន​ផលិតចេញ​ពីសរីរាង្គតូចៗ ​ប៉ុន្តែ​នៅ​ពេល​មនុស្សកាន់​តែ​ចាស់ Mitochondria នឹង​ធ្លាក់ចុះ។ នេះធ្វើ​ឲ្យ​ការងារ​មេតាប៉ូលីស​ដំណើរការកាន់តែអាក្រក់។ លទ្ធផលនេះបណ្តាល​ឲ្យ​ឆាប់​ចាស់ ​និង​ងាយឈឺ។ ការ​សិក្សាបានបង្ហាញថា ការប្រើថ្នាំបំប៉ន 5-ALA នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខងារ mitocondia ។ លទ្ធផល​នេះធ្វើ​ឲ្យ​វ័យ​ចំណាស់​យឺត​និង​មិន​ងាយ​ឈឺ​ឡើយ។

ទោះបីជា 5-ALA មាន​ក្នុង​អាហារ​បំប៉ន​ក្ដី​ តែ​សារធាតុ​ចិញ្ចឹម​ទាំងនេះ ​ក៏​មាន​នៅ​ក្នុង​ប្រភព​អាហារ​ដូចជា៖

បន្លែ Pue Leng ១០០ ក្រាម​មាន​ប្រហែល ១៣,៨ មេហ្គាក្រាម​នៃ 5-ALA ។ នេះ​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ 5-ALA ដើម្បី​ផ្លាស់ប្ដូរ​ទៅ​ជា hem ដូច្នេះ​វាបង្កើន​ប្រសិទ្ធភាព​នៃ​ការ​ជួយ​ការពារ​វីរុស ​មិន​ឲ្យ​មាន​នៅ​ក្នុង​ខ្លួន។

ស្រា​ក្រហម ១០០ ក្រាម ​មាន​ប្រហែល ១១០ មីល្លីក្រាមនៃ 5-ALA ប៉ុន្ដែ​ស្រា​ក្រហម​ជា​គ្រឿង​ស្រវឹង ​ដូច្នេះ​មិន​គួរ​ទទួលទាន ក្នុងបរិមាណ​ច្រើន​ពេក​ទេ។

ទឹក​ខ្មេះ​ខ្មៅ ១០០ ក្រាម​មានប្រហែល ១៥០ មីលីក្រាមនៃ 5-ALA វា​ធ្វើ​ឲ្យ​រាងកាយ​មនុស្ស​មិន​អស់​កម្លាំង ​និង​មិន​ងាយឈឺ​ថ្កាត់។

ក្រៅ​ពីអាហារខាងលើ ក៏មានអាហារខ្លះៗ​ខាងក្រោមនេះមានផ្ទុកនៅ 5-ALA ដូចជា៖ មឹក (៧៨ mcg / ១០០ ក្រាម) និង​ចេក (៣២ mcg / ១០០ ក្រាម) ក៏​មាន​បរិមាណ​ខ្ពស់​នៃ 5-ALA ដែរ។

ទោះបី​ជា​អាហារ​បែប​នេះ​ មាន​បរិមាណតិចតួចបំផុតនៃ 5-ALA បើ​ប្រៀបធៀប​ទៅ​នឹង​បរិមាណ​ដែល​បាន​ប្រើ​ក្នុង​ការ​ពិសោធន៍។ ប៉ុន្តែរាងកាយរបស់មនុស្សអាចបង្កើតសារធាតុដោយខ្លួនឯង។ ការ​បរិភោគ​​​អាហារ​ក៏​ផ្ដល់​ឲ្យ​អ្នក​នូវ​សន្តិភាព​នៃ​ចិត្ត​ ថា​វា​នឹងជួយពង្រឹងដល់រាងកាយ​របស់យើង​ឲ្យ​រឹងមាំ ​ចៀសឆ្ងាយពីរោគរាតត្បាត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន៖ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបានពិតមែន ឬបង្កគ្រោះថ្នាក់ដល់រាងកាយ?

ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម