Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅ​ពីកូវីដ ​ការស្តារមុខមាត់អាមេរិកលើឆាកអន្តរជាតិឡើង​វិញ គឺ​កិច្ចការ​សំខាន់​បំផុត​លោក Joe Biden ត្រូវ​ធ្វើ

បានផុស

នៅ

៤ឆ្នាំ ជាមួយ​គោលនយោបាយ​របស់ប្រធានាធិបតី​អាមេរិក Donald Trump បើ​ទោះ​ជា​បង្កើត​ឲ្យ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ពលរដ្ឋ​អាមេរិក​ក្តី ប៉ុន្តែ​វាក៏​បាន​ធ្វើ​ឲ្យ​មុខ​មាត់​មហាអំណាច​មួយ​នេះលើឆាក​អន្តរជាតិ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ពិសេស​តួនាទីអាមេរិក ក្នុង​អង្គការ​សហប្រជាជាតិ ដែល​ជា​អង្គការ​កំពូល​ ផ្តួច​ផ្តើម​ដោយអាមេរិក​ផ្ទាល់ បែរ​ជាដើរ​ថយ​ក្រោយ​កាន់​តែ​ឆ្ងាយ​ ដោយ​សារ​គោលនយោបាយ America First របស់​រដ្ឋបាល​លោក Trump ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ជាប់​ឆ្នោត​ជាផ្លូវការ អនាគត​ប្រធានាធិបតី​ទី ៤៦ របស់​អាមេរិក កំពុង​តែ​ត្រូវ​ពិភពលោក​សម្លឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ អ្វី​នឹង​កើត​ឡើង​បន្ទាប់​ពី​លោក Joe Biden ឡើង​កាន់​តែ​អំណាច បើ​ទោះ​ជា​គោលនយោបាយប្រឆាំង​ជំងឺ​កូវីដ ១៩ ទូទាំង​សហរដ្ឋ ត្រូវ​បានលោក Biden ប្រកាស​ជាផ្លូវ​រួច​មក​ហើយ​ក្តី។

ក្រៅ​ពី​ជំងឺកូវីដ ១៩ នៅ​ដើម​សប្តាហ៍នេះ ពិភពលោក​កាន់​តែ​ច្បាស់​ជាមួយ​គោលនយោបាយ​របស់លោក Biden តាម​រយៈ​ការ​ប្រកាស​តែង​តាំង​រដ្ឋមន្ត្រី​ការរបទេស ដែល​ជា​មនុស្ស​ឆ្អិន​នៅ​ក្នុង​បទ​ពិសោធគោលនយោបាយ​ការបរទេស​អន្តរជាតិ គឺលោក Antony Blinken ជាអតីតអនុរដ្ឋមន្ត្រីការបរទេស​អំឡុង​រដ្ឋកាលលោក Obama និង​ជាធ្លាប់​ជាអនុទីប្រឹក្សា​សន្តិសុខជាតិ​ប្រចាំ​សេតវិមាន របស់​លោក Obama ដើម្បី​ស្រោច​ស្រង់​តួនាទី​សហរដ្ឋអាមេរិក ជាមួយ​បណ្តា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដែល​រងផលប៉ះពាល់​នាពេល​កន្លង​មក។

អ្វី​កាន់​តែ​ច្បាស់​មួយ​កម្រិត​ទៀត លោក Joe Biden ក៏គ្រោង​តែង​តាំង​លោកស្រី Linda Thomas-Greenfield ជាអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ស្តារ​មុខ​មាត់​អាមេរិកក្នុង​លើឆាក​អន្តរជាតិ ដែល​រងប៉ះពាល់​អំឡុង​ពេល​រដ្ឋកាល​លោក Trump កាន់​អំណាច​ដូច​គ្នា។

លោក Linda Thomas-Greenfield ជាអ្នក​នយោបាយ​ការទូត​ស្បែក​ខ្មៅមាន​ឥទ្ធិពល​មួយ​រូប អំឡុង​ពេល​អាណត្តិទី១ នៃ​រដ្ឋាភិបាល​លោក Barak Obama ដោយ​ជាអតីត​ជំនួយការ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោកស្រី Hilary Clinton ទទួល​បន្ទុក​កិច្ចការបរទេស​សម្រាប់​តំបន់អាហ្រ្វិក។  

លោក Biden នៅ​ព្រឹក​នេះ បាន​ប្រកាស​ជាផ្លូវការ តែង​តាំង​លោក Antony Blinken ជារដ្ឋមន្ត្រីការបរទេស ប៉ុន្តែ​សម្រាប់​លោក​ស្រី Linda Thomas-Greenfield គឺ​ស្ថិត​ក្នុង​បេក្ខភាព​មិន​ទាន់​ប្រាកដ​នៅ​ឡើយ។  

អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត អនាគត​ប្រធានាធិបតី​ថ្មី​របស់​អាមេរិករូបនេះ ធ្លាប់​បាន​រិះគន់​ជាច្រើន​ដងទៅ​លើ​គោលនយោបាយ America First របស់លោក Trump ដោយ​ថា “គោលនយោបាយ America First បាន​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជាប្រទេស​ឯកោ​៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម