Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋមីយ៉ាន់ម៉ា​អស់​ការងារ​ ជាង​១លាន​នាក់​តាំងពី​រដ្ឋប្រហារមក

បានផុស

នៅ

ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​ប៉ាន់​ស្មាន​ពី​ការ​បាត់​បង់​ការងារ​ប្រមាណ ១.២​លាន​​នាក់​ក្នុង​ត្រី​មាស​ទី​២ ចាប់​តាំង​ពី​​រដ្ឋ​ប្រហារ​ទី​១​​កុម្ភៈ​មក​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​​កាន់​តែ​ដុន​ដាប​ស្រប​ពេល​​​វិបត្តិ​កូវីដ-១៩​​​កំពុង​វាយ​ប្រហារ​។ នេះ​បើ​តាម​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។

លោក Donglin Li តំណាងអង្គការ​ពលកម្ម​អន្តរជាតិ​​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ៖«មីយ៉ាន់ម៉ាបាន​កំពុង​ប្រឈម​នឹង​ភាព​តាន​តឹង​រឿង​ការងារ​ និង​ជីវិត​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​ ដោយសារ​វិបត្តិ​កូវីដ-១៩។ ទោះ​បី​ជា​យ៉ាង​ណា ការ​ប៉ាន់​ស្មាន​បង្ហាញ​ថា ភាព​ធ្ងន់​ធ្ងរ​​យ៉ាង​លឿន​​​​ក្នុង​ការងារ​នៅ​ឆមាស​ទី​១ឆ្នាំ​នេះ​បាន​ក្លាយ​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​​​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ​កាន់​តែ​អាក្រក់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការ ILO បាន​លើក​ឡើង​ថា វិបត្តិ​នយោបាយ​បូក​រួម​ទាំង​កូវីដ-១៩​បាន​ធ្វើ​ឲ្យ​ធ្ងន់​ធ្ងរ និង​អស្ថេរភាព​សេដ្ឋកិច្ច ហើយ​​រាំង​ស្ទះ​ដល់​សេដ្ឋកិច្ច​ងើប​ឡើង​ដែល​ត្រូវ​បាន​រំពឹង​ទុក។

និន្នាការ​ការងារ​​កំឡុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​បង្ហាញ​ថា ការ​បាត់​បង់​គួរ​ឲ្យ​កត់​សំគាល់​ទាំង​ការងារ និង​ម៉ោង​ធ្វើ​ការដែល​ស្ត្រី​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា រង​ផល​ប៉ះ​ពាល់​អាក្រក់​ជាង​បុរស។

តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិបង្ហាញ​ថា ការ​ងារ​បាន​ធ្លាក់​ចុះ​​៦%​ក្នុង​ត្រី​មាស​ទី​២ ឆ្នាំ​២០២១​នេះ បើ​ប្រៀប​ធៀប​នឹង​ត្រី​មាស​ចុង​ក្រោយ​​កាល​ឆ្នាំ​មុន។ ដូច្នេះ​មនុស្ស​ជាង​១.២​លាន​នាក់​លែង​មាន​ការងារ​ធ្វើ។ យោង​តាម ILO ថា ការ​បាត់​បង់​ការងារច្រើន​​កាល​ពី​ត្រី​មាស​ចុង​ក្រោយ​ឆ្នាំ​២០១៩​ដែល​មាន​មនុស្ស​៣.២​លាន​នាក់ ឬ​ស្មើ​នឹង​១៥​%​នៃ​បុគ្គលិក​ទាំង​អស់​លែង​មាន​ការងារធ្វើ។

យោង​តាម​របាយការណ៍​ថា ខណៈ​ពេល​គ្រប់​​ផ្នែក​សេដ្ឋកិច្ច​ទាំង​អស់​រង​ផល​ប៉ះពាល់​ វិស័យ​សំណង់ កាត់​ដេរ ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​​ទទួល​រងប៉ះ​ពាល់​ខ្លាំង​បំផុត​​​គឺ​ការងារ​​បាន​ធ្លាក់​ចុះ៣៥%, ៣១% និង២៥%នៅ​ក្នុង​ឆមាសទី​១​ឆ្នាំ​នេះ។

យោង​តាម​ក្រសួង​សុខាភិបាល និង​កីឡា​ដែល​គ្រប់​គ្រង​ដោយ​យោធាបង្ហាញ​ថា ចាប់​តាំង​ពី​រដ្ឋ​ប្រហារមក មីយ៉ាន់ម៉ា​បាន​ទទួល​រង​វិបត្តិ​កូវីដ-១៩​លើក​ទី​៣។ មនុស្ស​ជាង​២១០០​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ ប៉ុន្តែ​តួលេខ​ស្លាប់​ពិត​ប្រាកដ​ត្រូវ​បាន​គេ​ជឿ​ថា​ខ្ពស់​ជាង​នេះ​។

គិតត្រឹម​ថ្ងៃ​ទី​១៩ ខែ​កក្កដា មីយ៉ាន់ម៉ា​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ចំនួន ២២៩ ៥២១​នាក់ និង​ស្លាប់​ជាង​៥០០០​នាក់។

អង្គការ​សហ​ប្រជា​ជាតិ អង្គការ​អន្តរជាតិ និង​សកម្មជន​បាន​ចោទ​ប្រកាន់​យោធាបាន​បរាជ័យ​ក្នុង​ការ​ទប់​ស្លាត់​កូវីដ-១៩ជា​មុន។ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ប្រព័ន្ធ​សុខាភិបាល​មីយ៉ាន់ម៉ា​បាន​ដួល​រលំ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម