ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដរបស់សាកលវិទ្យាល័យ Oxford បង្ហាញប្រសិទ្ធភាពការពារកូវីដបាន ៧០ភាគរយ
ការសាកល្បងវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford បានបញ្ឈប់មនុស្ស៧០ភាគរយពីការវិវត្តរោគសញ្ញានៃជំងឺកូវីដ១៩។
វាគឺជាសញ្ញាល្អមួយទៀតបន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna បានបង្ហាញពីការការពារ៩៥ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងរបស់ Oxford មានតម្លៃថោកជាងហើយមានភាពងាយស្រួលជាងក្នុងការទុកដាក់និងអាចទៅដល់គ្រប់តំបន់នៃពិភពលោកជាងវ៉ាក់សាំងទាំងពីរខាងលើ។
ដូច្នេះ វានឹងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩ប្រសិនបើវាត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់។
ក៏មានទិន្នន័យគួរឲ្យចាប់អារម្មណ៍ផងដែរថា ការបំពេញកម្រិតថ្នាំជាក់លាក់អាចបង្កើនការការពាររហូតដល់ទៅ៩០ភាគរយឯណោះ។

ក្រុមអ្នកស្រាវជ្រាវរបស់ Oxford បានអនុវត្តដំណើរការនៃការបង្កើតវ៉ាក់សាំងនេះអស់រយៈពេលប្រហែល១០ខែមកហើយ។
សាស្រ្តាចារ្យ Sarah Gilbert បាននិយាយថា “ការប្រកាសនៅថ្ងៃនេះបានធ្វើឲ្យយើងឈានជើងកាន់តែជិតទៅរកពេលវេលាដែលយើងអាចប្រើវ៉ាក់សាំងដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញដែលបង្កឡើងដោយវីរុសកូរ៉ូណា”។
រដ្ឋាភិបាលចក្រភពអង់គ្លេសបានកុម្ម៉ង់ទិញវ៉ាក់សាំងរបស់ Oxford ចំនួន១០០លានដូសដើម្បីចាក់លើប្រជាជនចំនួន៥០លាននាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ UNICEF នឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដចំនួន ២ ពាន់លានដូសទៅប្រទេសក្រីក្រ នៅឆ្នាំ ២០២១
ចុចអាន៖ អង់គ្លេសអាចនឹងប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ នៅសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


