Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​ថៃ​ក្តៅ​ស្លឹកត្រចៀក​រឿង​បណ្តោយ​ឲ្យ​មនុស្សស្លាប់​ដោយ​កូវីដតាមផ្លូវ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​មនុស្ស​ស្លាប់​ដោយ​កូវីដ-១៩​ដោយ​សារ​​ការ​ព្យាបាល​មិន​ទាន់​ពេល​វេលា និង​បាន​បញ្ជាក់​ថា មិន​ត្រូវ​​ទុក​ឲ្យ​មនុស្ស​ស្លាប់​នៅ​តាម​ផ្លូវ​​ទៀត​ទេ។

លោក​បាន​បញ្ជាក់​ឲ្យ​​​ភ្នាក់​ងារ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ។ កំឡុង​កិច្ច​ប្រជុំ​តាម​វីដេអូជា​មួយ​មជ្ឈមណ្ឌល​គ្រប់​គ្រងស្ថានភាព​សេដ្ឋកិច្ច (CESA) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ប្រាយុទ្ធ ចាន់អ៊ូចា មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ៖«អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​ជួយ​ខ្ញុំ​រក​វិធី​កាត់​បន្ថយ​ចំនួន​មនុស្ស​ឆ្លង​កូវីដដែល​ស្ថិត​នៅ​ផ្ទះ និង​កំពុង​រង់ចាំ​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​យក ឬ​រង់ចាំ​នៅ​តាម​ផ្លូវ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយក​រដ្ឋ​មន្ត្រី​ថា ៖«រូប​ភាព​បែប​នេះ​មិន​គួរ​ឲ្យ​កើត​មាន​ទេ។ វា​ជា​ការ​ទទួល​ខុស​ត្រូវ​គ្រប់​ភ្នាក់​ងារ​ទាំង​អស់ មិន​មែន​តែ​ក្រសួង​សុខាភិបាល​តែ​ឯង​នោះ​ទេ។ ​​ភ្នាក់​ងារ​ពាក់​ព័ន្ធ​ត្រូវ​រក​វិធីយក​មនុស្ស​ទាំង​នោះ​ទៅ​មន្ទីរ​ពេទ្យ»។

ការ​លើក​ឡើង​របស់​លោក​ បន្ទាប់​ពីមាន​ការ​ពន្យា​ពេល​មួយ​ក្នុង​ការ​ទៅ​យក​សព​មួយ​ក្នុង​ចំណោម​សព​៣​នាក់​ដែល​ត្រូវ​បាន​ប្រទាស់​ឃើញ​នៅ​តាម​ផ្លូវនៅ​ខណ្ឌ​ Phra Nakhon កាល​ពី​យប់​ថ្ងៃ​អង្គារ៍។

ការ​ប្រទាស់​ឃើញ​សព​ដែល​ត្រូវ​បាន​គេ​រុំ​ក្រណាត់​ស និង​ដាក់​ចោល​នៅ​តាម​ផ្លូវ​ដែល​គ្មាន​អ្នក​ទៅ​យក​រយៈ​ពេល​យ៉ាង​យូរជិត​១២​ម៉ោង​លើ​​ផ្លូវ​ Ban Phan Thom of Phra Nakhon ដែល​បាន​ជំរុញ​ឲ្យ​មហា​ជន​ខឹងសម្បាយ៉ាង​ខ្លាំង។

សព​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Somkiat Ruenkao អាយុ​៥០​ឆ្នាំ​ជា​អ្នកចាំកន្លែង​ចំណត​រថយន្ត​មួយ​នៅ Wat Bowon Niwet។ ប៉ូលិស​បាន​ទទួល​ទូរសព្ទ​អំពី​បុរស​ម្នាក់​បាន​ដួល​សន្លប់​នៅ​តាម​ផ្លូវ​វេលា​ម៉ោង១១​​ព្រឹក ថ្ងៃ​អង្គារ៍។

គ្រូ​ពេទ្យ និង​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅដល់​យឹត ​​ដែល​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បុរស​នោះ​បាន​ ​ហើយ​បាន​ខល​ទូរសព្ទ​ឲ្យ​​មន្ទីរ​ពេទ្យ Vajira Hospital យក​សព​ទៅ​ពិនិត្យ។ ទាល់​តែ​ម៉ោង​១០​យប់​ទើប​មូលនិធិ Por Teck Tung បាន​យក​សព​ទៅ​មន្ទីរ​ពេទ្យ Vajira Hospital ដើម្បី​ពិនិត្យ។ បន្ទាប់​ពីពិនិត្យ​ឃើញ​ថា សព​បុរស​នោះ​ឆ្លង​​កូវីដ-១៩។

ប្រហែល​ជា​ម៉ោង​៦:៣០នាទី​ល្ងាច​ថ្ងៃ​អង្គារ៍​នោះ​ដែរ ក៏​មាន​សពទី​២​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​នៅ Ratchadamnoen Avenue ហើយ​ដល់​ពេល​ពិនិត្យឃើញ​កូវីដ-១៩​ទៀត។ មិនយូរ​ប៉ុន្មាន​ប្រហែល​ជា​ម៉ោង​៧:៣០​នាទី​យប់ មាន​សព​ទី​៣​ត្រូវ​បាន​ស្គាល់​ឈ្មោះ Bangpot Jermjenkarn អាយុ​៨១​ឆ្នាំ ត្រូវ​បាន​ប្រទាស់​ឃើញ​នៅ Wat Suthat Thepphawararam ក្នុង​តំបន់​ Sao Chingcha។ ពេល​ពិនិត្យ​ក៏​រក​ឃើញ​ឆ្លង​កូវីដ-១៩​ដែរ៕

ប្រែ​សម្រួល៖ កូវីដ-១៩
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម