Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO ថា ការចែកចាយវ៉ាក់សាំងមិនស្មើភាពគ្នា នៅតែជាឧបសគ្គធំបំផុតក្នុងការបញ្ចប់កូវីដ

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មិនស្មើភាពគ្នា គឺជាឧបសគ្គធំបំផុតក្នុងការបញ្ចប់ការរីករាលដាល នៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា វិសមភាពវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងជះឥទ្ធិពលយូរអង្វែង និងយ៉ាងជ្រាលជ្រៅដល់ការស្តារសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយសារមិនមានវិធានការបន្ទាន់ដើម្បីជំរុញការផ្គត់ផ្គង់ និងធានានូវលទ្ធភាពស្មើភាពគ្នាសម្រាប់ប្រទេសទាំងអស់ រួមទាំងតាមរយៈការចែកចាយវ៉ាក់សាំងជាដើម ។

លោក Tedros ដែលស្ថិតនៅក្នុងរដ្ឋធានីជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូបាននិយាយថា “ការបង្កើនល្បឿនផលិតកម្ម និងការចែកចាយវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ ជាមួយប្រទេសដែលមានប្រាក់ចំណូលទាប អាចបន្ថែមទឹកប្រាក់ ៣៨ ពាន់លានដុល្លារទៅនឹងការព្យាករណ៍ GDP របស់ពួកគេសម្រាប់ឆ្នាំ ២០២១ ប្រសិនបើពួកគេមានអត្រាចាក់វ៉ាក់សាំង ប្រហាក់ប្រហែលនឹងប្រទេសដែលមានប្រាក់ចំណូលខ្ពស់” ។

លោកបន្តថា នៅពេលដែលប្រទេសអ្នកមានបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងបោះជំហាន ពេលនេះគឺជាពេលវេលាដើម្បីធានាឲ្យបាន នូវកម្រិតវ៉ាក់សាំងដែលត្រូវបានចែកចាយយ៉ាងឆាប់រហ័ស ។

ទន្ទឹមនោះ លោកក៏បានអំពាវនាវឲ្យដកការរារាំង ដើម្បីបង្កើនការផលិតវ៉ាក់សាំង និងការគាំទ្រហិរញ្ញប្បទានដែលមានសុវត្ថិភាព ដូច្នេះវ៉ាក់សាំងត្រូវបានចែកចាយដោយស្មើភាព ដើម្បីឲ្យការស្ដារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ពិតជាកើតឡើង ។

លោកសង្កត់ធ្ងន់ថា “រហូតមកដល់ពេលនេះ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប្រជាជនតិចជាង ១ ភាគរយប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ WHO ថា វីរុសបំប្លែងខ្លួនឥណ្ឌា នឹងគ្រប់គ្រងពិភពលោកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម