Connect with us

ព័ត៌មានអន្ដរជាតិ

លែងព្រួយ ពេលដឹងច្បាស់ អំពី​វ៉ាក់សាំង Johnson & Johnson ដែលកម្ពុជា នឹងទទួលបានពី អាមេរិក

បានផុស

នៅ

កាលពីថ្ងៃសុក្រទី ២៣ ខែកក្កដា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បាន​បញ្ជាក់ជាថ្មីម្តងទៀត​ថា សហរដ្ឋ​អាមេរិក នឹងផ្ដល់​ជំនួយ​វ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់កម្ពុជាហើយនឹងដឹកជញ្ជូន​មកក្នុងពេល​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ បានធ្វើឡើងតាម​រយៈការបង្ហោះ Twitter របស់លោក Patrick Murphy ​ឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា ក្រោយពេលដែលដំណឹងផ្តល់ជំនួយវ៉ាក់សាំងជាង ១លានដូសដែលអាមេរិកសន្យាផ្ដល់​ជូន​កម្ពុជា មិនទាន់លឺចាប់តាំងពីខែឧសភាមក។

ខាងក្រោមនេះ គឺជាព័ត៌មានលម្អិត អំពីវ៉ាក់សាំង Johnson & Johnson៖

ដូស

វ៉ាក់សាំងនេះ ចាក់តែ ១ដូសប៉ុណ្ណោះ ហើយទទួលបានការការពារយូរអង្វែង។

វាត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំង បញ្ចេញប្រសិទ្ធភាព។

ភាពស៊ាំ

វ៉ាក់សាំងនេះ បង្រៀនប្រព័ន្ធភាពស៊ាំរបស់អ្នក ពីរបៀបការពារអ្នក ពីជំងឺឆ្លង។

វាកាន់តែមានសុវត្ថិភាព សម្រាប់ប្រព័ន្ធភាពស៊ាំរបស់អ្នក ក្នុងការរៀនអំពីរបៀបដើម្បីការពារអ្នកពីជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង ជាជាងការចាប់យកវីរុស។

សុវត្ថិភាព

វ៉ាក់សាំង Johnson & Johnson ត្រូវបានបង្កើតឡើង ស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។

វាត្រូវបានសាកល្បង ជាមួយមនុស្សរាប់ពាន់នាក់ ដែលជាផ្នែកមួយនៃការធ្វើតេស្តគ្លីនិក។

ប្រតិកម្ម

ដូចវ៉ាក់សាំងផ្សេងទៀតដែរ, Johnson & Johnson អាចបណ្តាលឲ្យមានប្រតិកម្ម។ ភាគច្រើននៃប្រតិកម្ម គឺមានកម្រិតស្រាលទៅមធ្យម និងមានរយៈពេលខ្លីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមានប្រតិកម្មនោះទេ។

ស្រ្តីមានផ្ទៃពោះ

វ៉ាក់សាំង Johnson & Johnson មិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះទេ។

គួរពិគ្រោះជាមួយគ្រូពេទ្យឬអ្នកឯកទេសខាងសម្ភព អំពីការចាក់វ៉ាក់សាំង។

COVID-19 Vaccine: Should Pregnant or Breastfeeding Women Get It? -  Hackensack Meridian Health

ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ

អ្នកអាចចាក់វ៉ាក់សាំង Johnson & Johnson បាន ប្រសិនបើអ្នកកំពុងបំបៅកូនដោយទឹកដោះ។

កូវីដ មិនអាចឆ្លងដល់កូនរបស់អ្នកទេ។

ប្រសិទ្ធភាព តម្លៃ និងការរក្សាទុក

វ៉ាក់សាំងនេះមានប្រសិទ្ធភាព៦៦,៣ភាគរយ ជាមួយតម្លៃ ១ដូស ១០ដុល្លារ ហើយអាចទុកក្នុងសីតុណ្ហភាពចន្លោះ២ទៅ៨អង្សាសេ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ HSE

ចុចអាន៖ ប្រសើរណាស់! វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ដែល កម្ពុជា នឹងទទួលបានមានប្រសិទ្ធភាពការពារវីរុសបំប្លែងខ្លួនច្រើនប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម៥៣ វិនាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ៤ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

ជីវិតកម្សាន្ដ៣២ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

Sokha Hotels

ព័ត៌មានពេញនិយម