សម្រែក​​តវ៉ាចេញ​ពី​ពន្ធនាគារនៅ​មីយ៉ាន់ម៉ា​ ព្រោះ​អត់​ផ្តល់​ការព្យាបាល​កូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សម្រែក​​តវ៉ាចេញ​ពី​ពន្ធនាគារនៅ​មីយ៉ាន់ម៉ា​ ព្រោះ​អត់​ផ្តល់​ការព្យាបាល​កូវីដ-១៩

បានផុស

នៅ

ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​សុក្រ​ដោយសារ​​មិន​មាន​​ការ​ព្យាបាលកូវីដ​នៅ​ពន្ធនាគារ​ដែល​ជំរុញ​ឲ្យ​​​អ្នក​ជាប់​ឃុំ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​ការ​តវ៉ា​ប្រភេទ​នេះ​លើក​ដំបូង​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​​ដែល​ប្រជា​ជន​ស្ទើរ​ទូទាំង​ប្រទេស​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​យោធា។

ការស្រែក​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​យោធាចេញ​ពី​ពន្ធនាគារ Insein Prison នៅ​ព្រឹក​ថ្ងៃសុក្រ​​ដែល​មាន​វីដេអូ​ត្រូវ​បាន​ថត និង​បង្ហោះ​នៅ​តាម Facebook។ ពួក​គេ​បាន​ស្រែក​ថា ៖«បញ្ឈប់​រប​ប​ផ្តាច់​ការ បុព្វហេតុ​របស់​យើង​! ប្រឆាំង ប្រឆាំង ចាប់ផ្តើម ចាប់​ផ្តម! បដិវត្ត! ត្រូវ​តែ​ឈ្នះ»។

សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅ​ប្រទេស​ថៃបាន​និយាយ​ថា ការ​តវ៉ាបាន​កើតចេញ​ពី​ប្លុក​ឃុំឃាំង​ស្ត្រី និង​ត្រូវ​បាន​គាំទ្រ​ដោយបុគ្គលិក​ពន្ធនាគារ​មួយ​ចំនួន​ថែម​ទៀត។

លោក Chan Nyein Kyaw អនុប្រធាននាយកដ្ឋាន​​ពន្ធនាគារ​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ៖«ការ​តវ៉ា​បាន​កើត​នៅ​ក្នុង​ពន្ធនាគារ។ មាន​ការ​ចរចារ និង​ទទួល​យក​តាមការទាមទារ និង​សំណើរ​របស់​អ្នក​ជាប់​ឃុំ»។

AAPP បាន​និយាយ​ថា កម្លាំង​យោធា​បាន​ចូល​ទៅ​ពន្ធនាគារ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ និង​ដក​យក​អាវុធ​ផ្សេងៗ។

អ្នក​នាំ​ពាក្យ​ពន្ធនាគារលោក Zaw Zaw បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​តវ៉ា​ត្រូវ​គ្រប់​គ្រង​ឲ្យ​ស្ងប់​ស្ងាត់​វិញ​ហើយ។

មីយ៉ាន់ម៉ា​កំពុង​រង​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​ពី​កូវីដ-១៩ បន្ថែម​លើ​ភាព​វឹក​វរ​ដោយ​សារ​រដ្ឋ​ប្រហារ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មីយ៉ាន់ម៉ា​មាន​ករណី​ឆ្លង​កូវីដ-១៩​ជាង​៦០០០​នាក់ និង​ស្លាប់​២៨៦នាក់នៅ​ថ្ងៃពុធ​ដែល​ចំនួន​នេះ​ជាប់​កំណត់​ត្រា​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ។

យ៉ាង​ណា គ្រូ​ពេទ្យ និង​សេវាបុណ្យ​សព​និយាយ​ថា តួលេខ​ស្លាប់​ពិត​ប្រាកដ​ខ្ពស់​ជាង​នេះ។ អ្វី​ដែល​កាន់​តែ​អាក្រក់​ទៀត​នោះ​យោធា​មីយ៉ាន់ម៉ា​បាន​ចាប់​ខ្លួន​ក្រុម​វេជ្ជបណ្ឌិត​ជា​ច្រើន​នាក់​ដែល​ព្យាបាល​ជំងឺ​កូវីដ-១៩​ដោយ​ខ្លួន​ឯង។

តាម​សេចក្តី​ថ្លែង​ការណ៍របស់ AAPP ថា ៖«ការ​តវ៉ា​ដែល​បាន​ផ្ទុះ​ឡើង​ដោយ​សារ​អ្នក​ជាប់​ឃុំ​មិន​ត្រូវ​បានផ្តល់​ការ​ព្យាបាល​កូវីដ-១៩ទេ ហើយ​សូម្បី​បុគ្គលិក​ពន្ធនាគារ​ក៏មិន​ផ្តល់​ការការពារ​កូវីដ-១៩​ដែរ»។

ជាក់​ស្តែង លោក Nyan Win ទី​ប្រឹក្សា​កំពូល​របស់​មេ​ដឹក​នាំ​បណ្តេញ​ចេញ​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ស្លាប់​នៅ​បន្ទីរ​ពេទ្យ​កាល​ពី​ថ្ងៃ​អង្គារ៍ បន្ទាប់​ពី​ឆ្លង​កូវីដ-១៩​នៅ​ក្នុង​ពន្ធនាគារ​ដោយ​គ្មាន​ការ​ព្យាបាល ហើយធ្ងន់​ធ្ងរ​ខ្លាំង​ទើប​យក​ទៅមន្ទីរ​ពេទ្យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៤ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services