វិបត្តិកូវីដធ្ងន់ធ្ងរខ្លាំង! មន្ទីរពេទ្យនៅ ថៃ ប្រកាសរកអ្នកបរិច្ចាគឈាមសង្គ្រោះជីវិតបន្ទាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វិបត្តិកូវីដធ្ងន់ធ្ងរខ្លាំង! មន្ទីរពេទ្យនៅ ថៃ ប្រកាសរកអ្នកបរិច្ចាគឈាមសង្គ្រោះជីវិតបន្ទាន់

បានផុស

នៅ

ជំងឺរាតត្បាតកំពុងវាយលុកខ្លាំងនៅថៃ ខណៈនេះ មន្ទីពេទ្យ Siriraj បានប្រកាសរកអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សដែលត្រូវវះកាត់ជាបន្ទាន់។ មូលហេតុ​គឺ​ដោយសារ​ប្រជាជន​ ​ខ្លាច​ឆ្លង​កូវីដ​​ ទើប​ចំនួន​អ្នក​បរិច្ចាគ​ឈាម​មាន​ការ​ថយ​ចុះ​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យ Siriraj បាន​ប្រកាស​និង​អញ្ជើញ​សប្បុរសជន​ទាំងអស់​ ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​បន្ទាន់។ ជាពិសេស​អ្នក​ជំងឺ​កំពុង​រង់ចាំ​ការ​វះកាត់ ​រួមទាំង​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ឈាម​ ហើយ​ត្រូវការ​ឈាម​ខ្លាំង​បំផុត។

ទោះខាង​មន្ទីពេទ្យ​ត្រូវការ​ឈាម​បន្ទាន់​យ៉ាងណា ​ក៏​ត្រូវ​តម្រូវ​ឲ្យ​អ្នក​បរិច្ចាគ​ឈាម​មាន​សុខភាព​ល្អ​​ ចៀសវាង​ចម្លង​ទៅ​កាន់​អ្នក​ទទួល​ដូចជា៖ គ្មាន​ហានិភ័យ មិនមែន​ជា​មនុស្ស​ដែល​ប៉ះ​ឬ​ឆ្លង​កូវីដ។ ជាពិសេស​កុំ​ប៉ះ​ឬ​ជិតស្និទ្ធ​ជាមួយអ្នកជំងឺដែល​សង្ស័យ​ឬឆ្លងជំងឺកូវីដ។ កុំ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​ហានិភ័យ​នៃ​ការ​ឆ្លង ​ក្នុង​រយៈពេល ២ សប្ដាហ៍​ចុងក្រោយ ។ ប្រសិន​បើបានចាក់​វ៉ាក់សាំង​រួច​ហើយ ឬ​វ៉ាក់សាំង​ផ្សេង​ទៀត សូមទុក ៧ ថ្ងៃមុនពេល​បរិច្ចាគ​ឈាម។ ប្រសិន​បើ​មាន​ផល​ប៉ះពាល់​ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង ​សូម​ទុករយៈពេល១៤ ថ្ងៃ ​បន្ទាប់​ពី​គ្មាន​រោគ​សញ្ញា​ ទើប​អាច​បរិច្ចាគ​ឈាម​បាន។

មន្ទីរពេទ្យ Siriraj បាន​និយាយ​ថា ​មជ្ឈមណ្ឌល​មាន​ប្រព័ន្ធ​ពិនិត្យ​ហានិភ័យ​ប្រកបដោយ​សុវត្ថិភាព ​និង​ស្តង់ដារ។ បុគ្គលិក​ទាំងអស់​ត្រូវ​បាន​គេ​វាយតម្លៃ​សម្រាប់​ហានិភ័យ ​មុន​ពេល​ពួកគេ​មក​ធ្វើការ​ ក៏​ដូចជា​សម្អាត​ឧបករណ៍​និង​ទីធ្លា​ជាប្រចាំ។ ​សូម​អ្នក​បរិច្ចាគ ​កុំ​បារម្ភ​ឬ​ភ័យ​ថា ​ខ្លួន​នឹង​ឆ្លង​រោគ​ពី​ទី​នេះ​ទៅ។

មន្ទីរពេទ្យ​ក៏​បាន​បន្ថែម​ថា​ ដោយ​សារ​រោគរាតត្បាត​ បាន​ធ្វើ​ឲ្យ​ខាង​មន្ទីរពេទ្យ​មាន​កង្វះ​ខាត​ឈាម​ធ្ងន់ធ្ងរ​ ហើយ​អ្នក​ជំងឺ​ម្នាក់ៗ​ កំពុង​ត្រូវការ​វះកាត់​បន្ទាន់​ ជា​ពិសេស​អ្នកជំងឺ​ដែល​ប្ដូរ​ឈាម​ជា​រៀងរាល់​ខែ។ ដូច្នេះ​ទើប​ខាង​មន្ទីរពេទ្យ​ត្រូវ​ប្រកាស​រក​ជំនួយ ​សម្រាប់​អ្នក​ចង់​បរិច្ចាគ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sanook

ចុចអាន ៖ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់

ចុចអាន៖ប្រធាន​​ Miss Grand International ត្រូវគ្រូពេទ្យដកអុកស៊ីសែន ដើម្បីយកទៅព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៥ នាទី មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services