Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជាសះស្បើយពីកូវីដ​ នៅតែអាចឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា

បានផុស

នៅ

របាយការណ៍ផ្លូវការមួយបានរកឃើញថា អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ ទំនងជានៅតែឆ្លងរោគម្តងទៀត ដោយសារតែវីរុសបំប្លែងខ្លួនឥណ្ឌាឬ Delta។

Delta Covid-19 variant now dominant strain worldwide; US deaths surge,  United States News & Top Stories - The Straits Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាសុខភាពសាធារណៈអង់គ្លេស (PHE ) បាននិយាយថា ហានិភ័យជាមួយវីរុសបំប្លែងខ្លួន Delta គឺមានខ្ពស់ជាងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” ដល់ទៅ ៤៦ភាគរយឯណោះ។

ការរកឃើញនេះ គឺផ្អែកទៅលើការវិភាគពិតៗ អំឡុងរលកទីបីនៅក្នុងប្រទេសអង់គ្លេស ហើយបានពិនិត្យមើលទៅលើ ករណីវីរុសបំប្លែងខ្លួន Delta ប្រមាណ ៨០,០០០ ករណី។

Delta coronavirus variant: scientists brace for impact

ប៉ុន្តែ ទោះបីជាមានការកើនឡើងនៃហានិភ័យ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនក៏ដោយ ក៏ចំនួនជនជាតិអង់គ្លេសដែលឆ្លងរោគជាថ្មី នៅតែមានកម្រិតទាបនៅឡើយ។

ក្នុងចំណោមករណីវីរុសបំប្លែងខ្លួន Delta ដែល PHE ធ្វើការវិភាគក្នុងរយៈពេល ៣ ខែកន្លងមកនេះ មានតែ ១,២ ភាគរយប៉ុណ្ណោះ ដែលត្រូវបានគេកំណត់ថា នៅតែឆ្លងរោគទោះជាសះស្បើយ។

There's now a Delta Plus variant of COVID-19 – what does this mean? | Gavi,  the Vaccine Alliance

លទ្ធផលនេះត្រូវបានបង្ហាញបន្ទាប់ពីការសិក្សាមន្ទីរពិសោធន៍មួយកាលពីដើមខែនេះ ដែលបានរកឃើញថា វីរុសបំប្លែងខ្លួន Delta អាចចៀសផុតអង់ទីគ័រ របស់អ្នកឆ្លងវីរុសបំប្លែងខ្លួន ផ្សេងទៀត។

PHE បានពិនិត្យមើលលទ្ធផលនៃការធ្វើតេស្ត PCR សម្រាប់ក្រុមមនុស្ស ទាំងចាក់វ៉ាក់សាំងនិងមិនចាក់វ៉ាក់សាំង ដែលបានធ្វើតេស្តវិជ្ជមានកូវីដ យ៉ាងហោចណាស់ ៩០ ថ្ងៃមុននេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម