Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង ឡុងដ៍ ជន់លិចធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ បានបង្កឲ្យមានការជន់លិចយ៉ាងខ្លាំង នៅទូទាំងទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ។

ប៉ូលិសទីក្រុងឡុងដ៍បាននិយាយថា ទឹកជំនន់ បានបង្កឲ្យមានការរំខានយ៉ាងខ្លាំង នៅលើផ្លូវ North Circular ដែលជាផ្លូវធំមួយ ព័ទ្ធជុំវិញកណ្តាលទីក្រុងឡុងដ៍។

ស្ថានីយ៍រថភ្លើងក្រោមដីជាច្រើន នៅទីក្រុងឡុងដ៍ ក៏ត្រូវបានជន់លិចយ៉ាងខ្លាំងផងដែរ ដែលរំខានដល់សេវាកម្ម។

អ្នកនាំពាក្យក្រុមហ៊ុនដឹកជញ្ជូនទីក្រុងឡុង (TfL) បានប្រាប់ទូរទស្សន៍ CNN ថា “ទឹកជំនន់ដ៏ធ្ងន់ធ្ងរ បានបង្កផលប៉ះពាល់ដល់បណ្តាញដឹកជញ្ជូន។ ស្ថានីយជាច្រើន នៅលើបណ្តាញផ្លូវដែកដែលគេស្គាល់ថា Tube ត្រូវបានបិទ”។

នៅតំបន់ Worcester Park, វីដេអូក្នុងបណ្តាញសង្គម បានបង្ហាញរថយន្តដែលជាប់នៅក្នុងទឹកជំនន់ ហើយទូកជួយសង្គ្រោះ កំពុងធ្វើការនៅក្នុងតំបន់នោះ។

ស្របពេលជាមួយគ្នានោះដែរ កងពលតូចអគ្គិភ័យក្រុងឡុងដ៍បាននិយាយនៅក្នុង Twitter ថា ខ្លួនបានទទួលការហៅទូរស័ព្ទរាប់រយលើក ដែលរាយការណ៍អំពីទឹកជំនន់នៅទូទាំងទីក្រុងឡុងដ៍។

អ្នកវិទ្យាសាស្ត្រឧតុនិយម CNN លោក Gene Norman បាននិយាយថា ព្យុះដែលវាយប្រហារទីក្រុងឡុងដ៍​ និងភាគខាងត្បូងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ បានកើតឡើងដោយសារតែអាកាសធាតុក្តៅខ្លាំងកាលពីថ្ងៃសុក្រ។

លោក Norman និយាយថា ទីតាំងមួយចំនួននៅជុំវិញទីក្រុងឡុងដ៍ មានភ្លៀងធ្លាក់កម្រិត ៦០ទៅ៩២មីល្លីម៉ែត្រ ក្នុងរយៈពេលមួយម៉ោងកាលពីថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ប្រជាជនចិន រាប់ម៉ឺននាក់ ជម្លៀសចេញពីទឹកជំនន់ ខណៈព្យុះទីហ្វុងមួយទៀត ជិតមកដល់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម