Connect with us

ព័ត៌មានអន្ដរជាតិ

កម្លាំង​អាមេរិក​ចាប់​ដក​​ចេញ​ ជន​ស៊ីវិល​​​អាហ្វហ្គានីស្ថានស្លាប់​កាន់តែច្រើន

បានផុស

នៅ

តួលេខ​ជន​ស៊ីវិល​ត្រូវបាន​សម្លាប់ និង​របួស​កាន់​តែ​ច្រើន​​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​ពី​ការ​ប្រឈម​មុខ​ផ្ទុះ​អាវុធ​ដាក់​គ្នា​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា នៅ​ពេល​កម្លាំង​ទ័ព​អន្តរជាតិ​ចាប់​ផ្តើម​ដក​ចេញ ហើយ​ពួក​តាលីបង់​ចាប់​ផ្តើមវាយ​លុក​កាន់​តែ​ខ្លាំង។

យោង​តាម​អង្គការ​សហ​ប្រជា​ជាតិ​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ តួលេ​ខ​ស្លាប់​ច្រើនកើត​មាន​នៅ​សមរភូមិ​ប្រយុទ្ធ​ក្នុង​តំបន់​ជន​បទ។ របាយការណ៍​ការ​ការពារ​ជន​ស៊ីវិល​ក្នុង​ជម្លោះ​ប្រដាល់​អាវុធ​និយាយ​ថា ប្រសិន​បើ​ជម្លោះ​​ត្រូវ​បាន​ផ្ទុះ​ឡើង​នៅ​ទី​ក្រុង ឬ​ទី​ប្រជុំ​ដែល​មាន​មនុស្ស​ច្រើន ផល​វិបាក​កាន់​តែ​អាក្រក់។

អាហ្វហ្គានីស្ថាន​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​បះ​បោរ​​ចាប់​តាំង​ពី​ពួក​គេ​បាន​ចាប់​ផ្តើម​ការ​វាយ​លុក​កាល​ពី​ពីរ​ខែ​មុន ស្រប​ពេល​នឹង​កាល​បរិច្ឆេទ​កំណត់​នៃ​ការ​ដក​កម្លាំង​ទ័ព​របស់​សហរដ្ឋ​អាមេរិក និង​កម្លាំង​សម្ព័ន្ធ​មិត្ត​ផ្សេង​ទៀត។ របាយការណ៍​អង្គការ​សហ​ប្រជា​ជាតិ​គណនា​ទូទាំង​ប្រទេស​នៃ​ជន​ស៊ីវិល​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ការ​ប្រយុទ្ធ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បាន​កត់​សំគាល់​ថា កម្រិត​នៃ​ការ​ស្លាប់​ជិត​ជាប់​កំណត់​ត្រា​ក្នុង​ពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ ជាមួយ​ក្រុមបះ​បោរ​ដែលទទួល​ខុស​ត្រូវ​សម្រាប់ជាង​ពាក់​កណ្តាល​នៃ​ការ​ស្លាប់ និង​របួស។ របាយការណ៍​និយាយ​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំងក្នុង​រយៈ​ពេល​ពីរ​ខែ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែឧសភា​ដែល​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធ្ងន់​ធ្ងរ។

ក្នុង​រយៈ​ពេល​នេះ ជន​ស៊ីវិល​៧៨៣​នាក់​ត្រូវ​បាន​សម្លាប់ និង​១៦០៩​នាក់​របួស ដែល​ស្ទើរ​តែ​ស្មើ​នឹង​ចំនួនកាល​ពី​៤​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ហើយ​តួលេខ​ខ្ពស់​បំផុត​គឺ​នៅ​ខែ​ឧសភា និង​មិថុនា ចាប់​តាំង​ពី​អង្គការ​សហ​ប្រជា​ជាតិ​ចាប់​ផ្តើម​កត់​ត្រា​ក្នុង​ឆ្នាំ​២០០៩។ ពួក​គេ​ក៏​ទំនង​ជា​អាក្រក់​បំផុត​ដែរ​ ចាប់​តាំង​ពី​តាលីបង់​ត្រូវ​បាន​ផ្តួល​រំលំ​អំណាច​កាល​ពី​ឆ្នាំ​២០០១។

លោក Deborah Lyons តំណាង​ពិសេស​របស់​លោក​អគ្គលេខាធិការអង្គការ​សហ​ប្រជា​ជាតិ​​ប្រចាំ​អាហ្វហ្គានីស្ថាន​បាន​និយាយ ៖«ខ្ញុំ​សូម​អង្វរ​ដល់​មេ​ដឹក​នាំ​តាលីបង់ និង​អាហ្វហ្គានីស្ថាន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា ហើយ​ការ​ប៉ះ​ទង្គិច​បាន​ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ជន​ស៊ីវិល»។

លោក​ថា ៖«របាយការណ៍​បង្ហាញ​ពី​ការ​ព្រមាន​យ៉ាង​ច្បាស់​ក្រឡែត​ថា ចំនួន​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​មិន​ធ្លាប់​មាន​ពី​មុន​បាន​ត្រូវ​បាន​វិនាស​នៅ​ឆ្នាំ​នេះ ប្រសិន​បើ​ហិង្សា​កំពុង​កើន​ឡើង​មិន​ឈប់​ទេ​នោះ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម