Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋមន្ត្រី​​ទុយនេស៊ី​​ត្រូវ​បាន​​​បណ្តេញ​ចេញ​ ក្រោយ​ការ​តវ៉ា​កូវីដ​ផ្ទុះហិង្សា​

បានផុស

នៅ

លោក​ប្រធានាធិបតី​ប្រទេស​ទុយនេស៊ី​បាន​បណ្តេញ​នាយក​រដ្ឋ​មន្ត្រី​ចេញ​ពី​តំណែង និង​បានផ្អាក​សភា បន្ទាប់​ពី​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំទូទាំង​ប្រទេស​​បណ្តាល​ឲ្យ​ក្លាយ​ជា​ហិង្សា​កាល​ពី​ថ្ងៃ​អាទិត្យ។

កំហឹង​បាន​កើត​មាន​ឡើង​ជុំ​វិញ​ដំណោះ​ស្រាយរបស់​រដ្ឋាភិបាល​​អំពី​ករណី​កូវីដ-១៩​ដែលផ្ទុះ​ខ្លាំង​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​ និង​បាន​បណ្តាល​ឲ្យ​កើត​មាន​ការ​តវ៉ា​​ធំ​ទូទាំង​ប្រទេស​ដែល​បាន​ធ្វើ​ឲ្យ​​សេដ្ឋកិច្ច និង​សង្គម​វឹក​វរ​យ៉ាង​ខ្លាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធានាធិបតី Kais Saied ដែល​បាន​ជាប់​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៩​បាន​ប្រកាស​ថា លោក​បាន​​សម្រេច​ហើយ។

អ្នក​គាំទ្រ​របស់​លោក​បាន​ធ្វើ​ការ​​អប​អរសាទរ ប៉ុន្តែ​ក្រុម​ប្រឆាំង​នៅ​សភា​បាន​ចោទលោក​​ភ្លាម​ៗ​ថា បាន​ធ្វើ​រដ្ឋ​ប្រហារ។ ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ចំណោម​ក្រុម​គូ​ប្រជែង​បាន​បន្ត​ដល់​ថ្ងៃ​ចន្ទម្សិល​មិញ។

ពួក​គេ​បាន​គប់ដុំ​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ខាង​ក្រៅអគារ​សភា​ដែល​ត្រូវ​បានដាក់របាំង​ការពារ​​ដោយ​កម្លាំង​ទ័ព​ដែល​រារាំងមិន​ឲ្យ​កម្មករ​ចូល​ទៅ​តាម​អគារ​រដ្ឋាភិបាល​មួយ​ចំនួន។

លោក Saied ជា​អ្នក​ឯករាជ្យ​​មាន​​ជម្លោះ​យូរ​មក​ហើយ​ជា​មួយ​បុរស​ដែល​លោក​បាន​បញ្ចប់​តំណែង​គឺ​នាយករដ្ឋ​មន្ត្រី Hichem Mechichi។ លោក​នាយក​រដ្ឋ​មន្ត្រី​នេះមាន​ការ​គាំទ្រ​ពី​គណបក្ស​ធំ​ជាង​គេ​ក្នុង​សភា​គឺ Ennahda។

បដិវត្ត​របស់​ទុយនេស៊ី​​​ឆ្នាំ​២០១១ជា​រឿយៗ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​ជោគជ័យ​ស្នូល​នៃ​បដិវត្ត​និទាឃ​​រដូវ​អារ៉ាប់​ទូទាំង​តំបន់ ប៉ុន្តែវា​មិន​បាន​នាំនូវ​​ស្ថេរភាព​សេដ្ឋកិច្ច​ ឬ​នយោបាយ​ឡើយ។

ការ​ផ្ទុះ​កូវីដ-១៩​ថ្មី​នេះ​បានធ្វើ​សាធារណជន​ខក​ចិត្ត​យ៉ាង​ខ្លាំង។ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​មិន​បាន​ជោគជ័យ។

កាល​ពី​ថ្ងៃ​អាទិត្យ មនុស្ស​រាប់​ពាន់​នាក់​ទូទាំង​ប្រទេស​ទុយនេស៊ី​បាន​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​លោក​នាយក​រដ្ឋ​មន្ត្រី និង Ennahda ​ជា​គណបក្ស​កាន់​អំណាច​ដោយ​ឥស្លាម​និយម​កណ្តាល។

ការិយាល័យ​ជា​ច្រើន​តាម​តំបន់​របស់​គណបក្ស​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Touzeur ត្រូវ​បាន​ដុត​បំផ្លាញ។ អ្នក​តវ៉ា​ម្នាក់​ឈ្មោះ Lamia Meftahi​​ បាន​និយាយ​ថា នេះ​ជា​ពេល​រីក​រាយ​បំផុត​ចាប់​តាំង​ពី​បដិវត្ត​មក។

កាល​ពី​ថ្ងៃ​អាទិត្យ លោក Saied បាន​ថ្លែង​សុន្ទរកថា​ផ្សាយតាម​ទូរទស្សន៍​ថា ៖«យើង​បាន​សម្រេច​ចិត្ត​ទាំង​​នេះ​រហូត​ដល់​សន្តិភាព​សង្គម​វិល​ត្រឡប់​មក​ទុយនេស៊ីវិញ​ និង​រហូត​ដល់​យើងសង្គ្រោះ​រដ្ឋ​បាន»។ ក្រោយ​មក លោក​បាន​ចូល​រួម​ជា​មួយ​ហ្វូង​មនុស្ស​​ដើម្បី​អបអរសាទរ។

នៅ​ប្រទេសទុយនេស៊ី ប្រធានាធិបតី និង​សភា​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​សំឡេងភាគ​ច្រើន។ ស្ថិត​ក្រោម​រដ្ឋ​ធម្មនុញ្ញ ប្រធានាធិបតី​មើល​ការខុស​ត្រូវ​តែ​លើ​ទាហាន និង​កិច្ច​ការ​បរទេស ប៉ុន្តែ​លោក Saied មាន​ជម្លោះ​ជា​យូរ​ហើយ​ជា​មួយ​លោក Mechichi។

លោក​ប្រធានាធិបតី Saied បាន​និយាយ​ថា លោកឥឡូវ​នេះ​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​នាយករដ្ឋ​មន្ត្រី​ថ្មី​ដែលសភា​ត្រូវ​បាន​ផ្អាក​រយៈ​ពេល​៣០​ថ្ងៃ។

ករណី​ស្លាប់​ពាក់​ព័ន្ធ​នឹង​កូវីដ-១៩​បាន​ឈាន​ដល់​កំណត់​ត្រា​ថ្មី​កាល​ពី​សប្តាហ៍​មុន​ដែល​មាន​មនុស្ស​ស្លាប់​ជាង​៣០០​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម